Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ប្រចណ្ឌស្រីស្នេហ៍ ខ្ទប់ច្រមុះ ឲ្យថប់ដង្ហើមស្លា.ប់ ហើយបើកឡាន ទម្លាក់ទឹកព្រែក ឯខាងប្រុសឃើញស្លា.ប់ដោយ….

spot_img

កោះកុង ៖ ស្រ្តីម្នាក់ជាជនរងគ្រោះត្រូវបុរសម្នាក់ ប្រចណ្ឌ ខ្ទប់ច្រមុះ ឲ្យថប់ដង្ហើមស្លាប់ ហើយបើកឡាន ទម្លាក់ទឹកព្រែក នៅចំណុច ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវអ្នកនេសាទ ប្រទះឃើញ នៅវេលាម៉ោង ៧និង៥០ នាទី ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯខាងប្រុសឃើញស្លា.ប់ដោយច.ងកធ្វើអត្ត.ឃាតនៅលើដើមឈើ។

សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងជាបឋមថា បុរសម្នាក់បានស្លាប់ដោយធ្វើអត្តឃាត និងស្ត្រីម្នាក់បានស្លា.ប់ដោយអំពើឃា.តកម្ម ទំនងជាកើតឡើងដោយភ្លើងប្រចណ្ឌ ក្នុងនោះខាងប្រុសគេឃើញស្លា.ប់ដោយច.ង. ក នៅជាប់ដើមកោងកាង ចំណែកស្ត្រីម្នាក់ទៀត ឃើញស្លា.ប់នៅក្នុងរថយន្ត កាមរី បាឡែន ស៊េរី ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AH 6044 នៅចំណុចព្រែក ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីម៉ោងជិត៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
តាមការសន្និដ្ឋានជាបឋមពីសម្ថកិច្ចជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីដែលស្លា.ប់នៅក្នុងឡានជាករណីឃាត.កម្មដោយភាគីខាងប្រុសជាអ្នកស.ម្លាប់មុន ដោយប្រើពូកឡានខ្ទប់បិទច្រមុះបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ហើយ ទើបបុរសជាឃា.តកររូបនោះបើកឡានទម្លាក់ចូលក្នុងទឹក បន្ទាប់មកបុរសរូបនេះក៏បានដើរចេញពីឡានមកក៏ច.ង ក ស.ម្លាប់ខ្លួនឯងតាមក្រោយ នៅដើមកោងកាងក្បែរនោះ។
សមត្ថកិច្ចបានដកស្រង់សម្តីពីសាក្សីដែលដឹងហេតុការណ៍នេះបំភ្លឺថា មុនពេលកើតហេតុ ជនបង្ក ទំនងជាកើតភ្លើងប្រចណ្ឌ័ជាមួយស្ត្រីរងគ្រោះ(ដែលគេសន្និដ្ឋានថាជាស្រីស្នេហ៍) ហើយជនបង្ក បបួលស្ត្រីរងគ្រោះឡើងជិះឡានជាមួយ កើតឡើងទៅជាករណីឃាត.កម្មនិងធ្វើអត្តឃា.តតាមក្រោយ។ បុរសជាឃាតករដើមហេតុ មានឈ្មោះ សំ សុខ អាយុ ៥៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណែកស្ត្រីរងគ្រោះដែលស្លា.ប់ក្នុងរថយន្ត មានឈ្មោះ កប ស្រីនី អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ករណី​ខាងលើ​នេះ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ព្រំ ពៅ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ​ជន​បង្ក បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ នៅ​វេលា​ប្រមាណ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​០១ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ ប្តី «សំ សុខ​» បាន​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា ដោយ​គ្មាន​បាន​ប្រាប់​ប្រពន្ធ​សូ​ម្បី​បន្តិច ។ លុះដល់​វេលា​ម៉ោង​៨ យប់​ថ្ងៃ​ដដែល ប្តី​បាន​ទូរ​ស័​ព្ទ​ប្រាប់​មក​ប្រពន្ធ​ថា គាត់​នៅ​ភូមិ​ទួលគគីរ ។ ពេល​នោះ​ប្រពន្ធ​បាន​សួរ​ទៅ​វិញ នៅ​ទួល​គគីរ​ធ្វើ​អី​ទាំង​យប់​ហើយ ប្តី​ក៏​បាន​ឆ្លើយ​តប​​ភ្លាម​ៗ​ថា «នៅ​ដើរ​លេង ​និង​សុំ​ទោស​ប្រពន្ធ​» រួច​ក៏​បិទ​​ទូរ​ស័​ព្វ​រហូត​ទៅ​តេ​មិន​ចូល​តែ​ម្តង​ទៅ ។

​ស្ត្រីជា​ប្រពន្ធបាន​បន្ត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មាន​អ្នកនេសាទ​បើ​ក​ទូក​ប្រ ទះ​ឃើញ​មនុស្ស​​បញ្ចប់ជីវិត​នៅ​ជាប់​នឹង​ដើម​កោង​កាង ក៏​រាយ ការណ៍​ជូន​អាជ្ញាធរ និង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​គគីរ បាន​ជ្រាប​ជា​ព័ត៌មាន ។

​ខាងលើ​នេះ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ព្រំ ពៅ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ​ជន​បង្ក បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ នៅ​វេលា​ប្រមាណ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុ​ម្ភៈ ក្រោយ​ពេល​ អ្នកនេសាទរាយការណ៍ពី​ហេតុ​ការ​ណ៍​ខាងលើ​នោះ​ភ្លាម សមត្ត​កិច្ច​នគរបាល​បាន​ចុះ​ទៅ​ដល់ ​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​​បញ្ចប់ជីវិត​​នៅ​ដើមឈើ​ប្រាកដ​មែន និង​បានឃើញ​រថយន្ត​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ក្នុង​ទឹក​ព្រែក ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្ម​ការ​ច​ម្រះ ដើម្បី​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះ​កុង ហើយ​សមត្ថ​កិច្ច​ក៏​បាន​ស្ទូច​រថយន្ត​១​គ្រឿង​នោះ​ឡើង​លើគោក ទើប​ដឹង​ថា រថយន្ត​ម៉ាក​កាម​រី បា​ឡែ​ន ស៊េរី​​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ 2AH 6044 ។ ក្នុង​រថយន្ត​នោះ​ក៏​មាន​មនុស្ស​ស្រី​ម្នាក់ ដេក​ស្លាប់​នៅ​លើ​កៅអី​ខាង​មុខ​ជាប់​​អ្នកបើកបរគឺជា​សាកសព​ដែល​គេ​ស្គាល់អត្តសញ្ញាណ​ឈ្មោះ កប ស្រី​នី ជា​ស្រី​ស្នេហ៍ តែ​ខ្លះ​ថា​ជា​ប្រ​ព​ន្ធ​ចុង​របស់​ជន​បង្ក​ឈ្មោះ សំ សុខ ។

តាម​ដំណើររឿង​មុន​កើតហេតុ​ដំបូង មាន​គេ​ឃើញ​ជនរង​​គ្រោះ​ឈ្មោះ កប ស្រី​នី បាន​អង្គុយ​លេង​ជាមួយ​ឈ្មោះ សំ សុខ នៅ​ភូមិ​ទួល​គគីរ​នោះ ហើយ​ក៏​ស្រាប់តែ​មាន​គេ​តេ​ចូល​មក​ទូរស័ព្ទ​ជន​រង​គ្រោះដែល​ជា​ស្រី​ចិញ្ចឹម​របស់​ឈ្មោះ សំ សុខ ពេលនោះ ក៏ សំ សុខ មានចិត្ត​ប្រចណ្ឌ​ខឹង ហើយ​ក៏​នាំ​ជន​រង​គ្រោះ កប ស្រី​នី​ ឡើង​រថយន្ត​ជិះ​សំដៅ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​សកម្មភាព​បើករថយន្ត​ទម្លាក់​ទឹកឲ្យ​ស្លា.ប់​ទាំងអស់​គ្នា ប៉ុន្តែ​ដោយ​ខ្លួន​«​សំ សុខ​» មិន​ស្លាប់ ទើប​ស្ទុះ​ចេញពី​ក្នុង​រថយន្ត ប្រ​ញ៉ាប់​ប្រញាល់​ឡើង​​ទៅ​លើ​ដើមឈើ​​បញ្ចប់ជីវិត​តែ​ម្តង​ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ​​ត្រូវ​បា​ន​​សមត្ត​កិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×