Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកផ្លែឪឡឹក បើកគេចគោលដៅប៉ូលិសចរាចរណ៍ ក្រឡាប់បះជើង ចាក់ផ្លែឪឡឹកចោលពេញផ្លូវ

spot_img

ភ្នំពេញ ៖ រថយន្តដឹកផ្លែឪឡឹក១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបត់ឆ្វេង ឡាគួរគេចចេញពីគោលដៅនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍តាមផ្លូវ បណ្ដាលឲ្យក្រឡប់ចាក់ផ្លែឪឡឹករេលពេញផ្លូវតែម្ដង ប៉ុន្តែពុំបានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់ខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-1438។ បើតាមបុរសដែលជាអ្នកបើកបររថយន្តខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគាត់ បានបើករថយន្តដឹកផ្លែឪឡឹកចេញពីខេត្តតាកែវ ទៅលក់នៅផ្សារដើមគរ រាជធានីភ្នំពេញ ខណៈនោះបើកបរធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ គាត់បានបើកបត់ឆ្វេងចូលទៅតាមផ្លូវ៥០ម៉ែត្រ គេចចេញពីគោលដៅនគរបាល កំពុងអនុវត្តច្បាប់ចរាចរណ៍ ហើយដោយសារតែរថយន្តកំពុងបើកលឿន ទើបក្រឡាប់ភីងតែម្ដង។

ក្រោយពេលកើតហេតុ ដោយសារតែគ្មានអ្នករងគ្រោះដល់អ្នកដ៏ទៃ ទើបនគរបាលអនុញ្ញាត ឲ្យម្ចាស់ស្ទូចយករថយន្តនោះ ទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ព្រមទាំងប្រមូលផ្លែឪឡឹកចេញពីកន្លែងកើតហេតុភ្លាមៗ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវត្រង់ចំណុចកើតហេតុនោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×