Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!

spot_img

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។ ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។

ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕ រក្សាសិទ្ធិដោយ៖ សុទ្ធលី

spot_img
×