Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីកសិកម្ម និងឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ពិភាក្សាអំពីលទ្ធភាព នៃការនាំចូលជីកសិកម្ម ដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថាន មកកាន់ទីផ្សារកម្ពុជា

spot_img

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការនាំចូលជីកសិកម្ម ដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថាន មកកាន់ទីផ្សារកម្ពុជានោះ , ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការនាំចូលជី ពីប៉ាគីស្ថានចូលមកកម្ពុជា អាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នា រវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការស្វែងរកនូវការធ្វើសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងសកម្ម ពិសេសក្នុងវិស័យកសិកម្ម។
ក្នុងជំនួបនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីប៉ាគីស្ថាន ពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេស ក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងកិច្ចការស្រាវជ្រាវ ឱ្យកាន់តែមានភាពទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្ដ្រី ឯកភាពចំពោះការលើកឡើង របស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។

ក្រៅពីប្រធានបទទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីលទ្ធភាព នៃការនាំចូលជីកសិកម្ម ដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថាន មកកាន់ទីផ្សារកម្ពុជា។ ដ្បិតតែការនាំចូលជី ពីប៉ាគីស្ថានចូលមកកម្ពុជា អាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នា រវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×