Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនប្រមឹកប្រចាំផ្លូវវេងស្រេង ផឹកលុះក្ស័យ ប្រទះឃើញដេកស្លា.ប់ នៅលើចិញ្ចើមផ្លូវ

spot_img

ភ្នំពេញ ៖ អតីតចុងភៅម្នាក់ធ្លាក់ខ្លួនញៀនស្រា ក្លាយជាជនប្រមឹកប្រចាំផ្លូវវេងស្រេង ផឹកលុះក្ស័យ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់ នៅលើចិញ្ចើមផ្លូវក្បែររបងសួនកាណាឌីយ៉ា ភូមិត្រពាំថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង០០ នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សពបុរសប្រមឹកខាងលើនេះត្រូវបានគេស្គាល់ថា ឈ្មោះដេត អាយុប្រហែល៤០ឆ្នាំ ជាអតីតចុងភៅតាមរោងបុណ្យរោងការ។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា បុរសខាងលើនេះ ខូចចិត្តប្រពន្ធសុំលែងលះ ហើយក៏បានធ្លាក់ខ្លួនក្លាយទៅជាជនប្រមឹកផឹកតែស្រាសស្រាថ្នាំ ជាប្រចាំនៅផ្លូវវេងស្រេង ជាមួយមិត្តភក្តិមួយក្រុម លុះដល់ថ្ងៃកើតហេតុគេឃើញបុរសខាងលើនេះ ដើរចេញមកពីផ្លូវវេងស្រេង តាមផ្លូវបេតុងឆ្ពោះទៅផ្សារវិងមិញ ស្រាប់តែដួលដាច់ផ្ងារស្លា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋា ននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកហ៊ុមព័ទ្ធនៅទីតាំងកើតហេតុនិងពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ឲ្យដឹងថា សពបុរសខាងលើនេះ ស្លា.ប់ដោយគាំងបេះដូង ហើយសពសមត្ថកិច្ចបានដឹកយកទៅបូជាតាមប្រពៃណី ខណ:ពេលគ្មានសាច់ញាតិមិត្តភក្តិណាម្នាក់ មកទទួលយកសពខាងលើនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×