Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ដោយចៃដន្យ , មីងនិងក្មួយ ជិះម៉ូតូបុកគ្នា ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ

spot_img

ខេត្តកំពង់ស្ពឺ ៖ មីងនិងក្មួយ បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍, ករណីនេះជារឿ ងគួរអោយសោកសង្រេងបំផុត គឺជនរងគ្រោះទាំងពីជាមិងនិងក្មួយបង្កើត ជួបគ្រោះថ្នាក់ដោយចៃដន្យបំផុត ដោយជិះម៉ូតូបុកគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង២០នាទី ថៃ្ងទី០៥ កុម្ភៈ ឆ្នាំ២០២ ៣ លើផ្លូវលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿង ម៉ាកស្ដុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1 GF- 90 21 បើកបរដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានប៉ះម៉ូតូ១គ្រឿង ម៉ាកអ៊ិចសាយទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យមនុស្សស្លា.ប់ទាំងពីរនាក់។ លោកបានបន្តថា ជារឿងគួរឲ្យសោកសង្រេងបំផុត គឺជនរងគ្រោះទាំងពីរជាមិងនិងក្មួយបង្កើត ជួបគ្រោះថ្នាក់ដោយចៃដន្យបំផុត មិននឹកស្មានដល់ក្នុងប្រវត្ដិសាស្រ្ដនៃ ករណីគ្រោះថ្នាក់ចរាចរណ៍ ។ ករណីខាងលើ សមត្ថកិច្ចនគរបាល កំពុងយកចិត្ដទុកដាក់និងស្រាវជ្រាវពិនិត្យយ៉ា ងម៉ត់ចត់បំផុត ម៉ូតូ ២គ្រឿង ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿង សមត្ថកិច្ចនគរបាល បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង រង់ចាំបន្ដនីតិវិធីប្រគល់ជូនក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×