Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីករល្បីម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ត្រូវរថយន្តមិនចាំម៉ាកបើកបុ.កពីក្រោយ ប៉ើងផ្ទប់នឹងរបាំងថ្មខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ តារាសម្តែងនិងពិធីករដ៏ល្បីម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ឡើងស្ពានអាកាសក្បាលថ្នល់ ត្រូវបានបានរថយន្តមិនស្គាល់បើកទៅបុ.កពីក្រោយយ៉ាងពេញទំហឹង ប៉ើងទៅបុកផ្ទប់នឹងរបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ខាងជើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BM-1170 បើកបរដោយតារាសម្តែងនិងពិធីករម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ នៅនឹងគល់ស្ពានអាកាសក្បាលថ្នល់ខាងជើង ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀត មិនចាំម៉ាកបើកបរស្របទិសមកបុ.កពីក្រោយរថយន្តតូយូតាព្រូសយ៉ាងពេញទំហឹង បណ្ដាលឲ្យប៉ើងទៅបុកផ្ទប់នឹងរបាំងថ្មរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែរថយន្តបង្កវិញ បានព្យាយាមបើករត់គេចចេញពីការកើតហេតុបាត់ស្រមោល។ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img