Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីធ្វើឲ្យឆេះភោជនីយដ្ឋាន”កន្លែងថ្មី” បណ្តាលឲ្យមនុស្សស្លា-ប់៣នាក់

spot_img

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ពាក់ព័ន្ធករណីធ្វើឲ្យឆាបឆេះភោជនីយដ្ឋាន “កន្លែងថ្មី”(ផ្សារដែកក្នុងហាងធ្វេសប្រហែលបណ្តាលធ្លាក់កំទេចធូបផ្សារឆាបឆេះហាង) មានទីតាំងផ្ទះលេខ៨៨-៩០ ផ្លូវលេខ១៣៨ កែងផ្លូវលេខ២៣៣ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សស្លា-ប់ចំនួន៣នាក់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីព្រឹក ។

ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ អុន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ២-ឈ្មោះ អុន ចាន់វ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង៣-ឈ្មោះ សុខ ក្រិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

វត្ថុតាងចាប់យកមាន ៖ -ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួន១គ្រឿង , ប៉ុស្ត៍សម្រាប់ផ្សារដែកមួយគ្រឿង , ខ្សែប៉ុស្ត៍ផ្សារដែកមួយខ្សែ (ចាប់យកពីជនសង្ស័យឈ្មោះ អុន វ៉ាន់ ជាមេជាផ្សារ និងម៉ាស៊ីនក្បាលកាម៉េរ៉ាសុវត្ថិភាព (DVR) សម្រាប់ផ្ទុករូបភាពវីដេអូ ដែលបំពាក់នៅនឹងហាងកើតហេតុ (ទទួលពីឈ្មោះ មាស តុលា ជាបុគ្គលិកគិតលុយហាងកន្លែងថ្មី) ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×