Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិរុទ្ធជនចិន៣នាក់ សុំតុលាការកំពូល ដោះលែងក្រៅឃុំ ជាប់ពាក់ព័ន្ធនឹង បទល្មើសជួញដូរមនុស្ស និងចាប់ប.ង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ជនជាតិចិនចំនួន ៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ចាប់ខ្លួនដាក់គុក បណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការ ជួញដូរមនុស្ស និងចាប់ឃុំឃាំង និងប.ង្ខាំង មនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ប្រព្រឹត្តនៅ អគារជីងឆាយ នៅភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ នៅក្រុមហ៊ុនអូស្ដា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលកាលពី អំឡុង ឆ្នាំ ២០២២។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទ ៣នាក់មាន ឈ្មោះ ៖ ១-ឈ្មោះ YU GONG CHENG ភេទប្រុស អាយុ ៣០ ឆ្នាំ ( កើតឆ្នាំ ១៩៩០ ) ជនជាតិចិន ។ ២- ឈ្មោះ LIU YUAN HUANG ភេទប្រុស អាយុ ៣៦ ឆ្នាំ ( ( កើតឆ្នាំ ១៩៨៦ ) ។ ៣- ឈ្មោះ YU XUN CAI ភេទប្រុស អាយុ ៣២ ឆ្នាំ កើតឆ្នាំ ( ១៩៩២ ) ជនជាតិចិន ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទ ” ជួញដូរមនុស្ស និងចាបឃុំឃាំង បង្ខំា.ងមនុស្សដោយខុសច្បាប់ និងកំហែងយក តាមមាត្រា ១៧ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង តាម ២៥៣ មាត្រា ៣៣៦ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេបាន ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ព្រះសីហនុ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល មិនឲ្យនៅក្រៅឃុំ ។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ នៅ ខេត្តព្រះសីហនុ។

នាពេលសវនាការ, មេធាវីរបស់ជនជាប់ចោទ បានឆ្លើយថា ជនជាប់ចោទ មិនប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះឡើយ ។
លោកមេធាវី បាន បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃតុលាការកំពូល មេត្តាសម្រេចដោះលែងកូនក្តី ឲ្យមានសេរីភាពឡើងវិញ ដើម្បីជួបជុំគ្រួសារ ។

នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×