Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់ ជួញដូរ​និង​ចែកចាយ​សារធាតុ​ញៀន ត្រូវបាន​សមត្ថកិច្ច បង្ក្រាប​រួមជាមួយ​វត្ថុតាង​

​ឧត្តរមានជ័យ​៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧត្តរមានជ័យ បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ យ៉ាម៉ា​គ្រាប់​ចំនួន ១២២​គ្រាប់ និង​ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​ចំនួន ៦២​កញ្ចប់ និង​បាន​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវីធី​ច្បាប់​។​

​សូមបញ្ជាក់​ថា ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​២៣​នាទី ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ សហការ​ជាមួយ កម្លាំង​ជំនាញ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង សាមិ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​បង្ក្រាប​ករណី​ជូ​ញ​ដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ មួយ​ករណី ស្ថិតនៅ​ត្រង់​ចំណុច​លូទឹកស្អុយ ក្នុង​ភូមិ​អូរ​ខ្លា​ឃ្មុំ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដកហូត​បាន​វត្ថុតាង មាន​ប្រភេទ​ថ្នាំ​យ៉ាម៉ា គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ៤០​គ្រាប់​ពី​ជនសង្ស័យ​ឈ្មោះ លឿង សុភាព ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានកូន​ក្នុង​បន្ទុក​ចំនួន ៤​នាក់ ដោយ​អនុវត្តន៍​ការងារ​ជំនាញ រហូត​ជន​ខាងលើ បាន​ឆ្លើយ​សារភាព និង​បាន​នាំ​សមត្ថកិច្ច​យើង ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់​គ្រឿងញៀន មួយកន្លែង​ទៀត​ឃើញ មាន​ប្រភេទ​ថ្នាំ​យ៉ាម៉ា​គ្រាប់​ចំនួន ៧២​គ្រាប់​បន្ថែមទៀត និង​ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​ក្រាម​ពណ៌​ស ចំនួន ៦២​កញ្ចប់ សរុប​ទាំងអស់​ដកហូត​វត្ថុតាង​ករណី​ខាងលើ បាន​ប្រភេទ​យ៉ាម៉ា​គ្រាប់​ចំនួន ១២២​គ្រាប់​ ​និង​ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​ចំនួន ៦២​កញ្ចប់ និង​បាន​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×