Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបករណីបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅស្រុកសាលាក្រៅ

spot_img

ខេត្តប៉ៃលិន ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានបង្ក្រាបទីតាំងលេងល្បែងស៊ីសង (បញ្ជល់មាន់) ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤ នាក់ ប្រព្រឹត្តនៅចំណុចដីចម្ការមួយកន្លែង ក្រោយបន្ទាយយោធាវរ:សេនា តូចអន្តរាគមន៍លេខ ៥៣៤ ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ៤ នាក់ខាងលើមាន៖ ១-ឈ្មោះ សាទ យឹម ភេទប្រុស អាយុ ៦៣ ឆ្នាំ ជា កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ។ ២-ឈ្មោះ ដួង ផង់ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាកសិកររស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ។ ៣-ឈ្មោះ ធាន ធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជាកសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ និង ៤-ឈ្មោះ ញ៉ែម សាន ភេទប្រុស អាយុ ៤២ ឆ្នាំ ជាកសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកវត្ថុតាងដែលនគរបាល រឹបអូសបានរួមមាន៖ – ម៉ូតូចំនួន ៨ គ្រឿង – មាន់ជល់ចំនួន ១៤ ក្បាល – កន្ត្រកសម្រាប់ដាក់មាន់ចំនួន ៥ – ជញ្ជីងថ្លឹង ចំនួន ១ គ្រឿង – សង្វៀនជល់ចំនួន ១ ឈុត និងស៊ុមសម្រាប់ក្រុងមាន់ ចំនួន ៩ ព្រមទាំងសម្ភារៈសម្រាប់បញ្ជល់មាន់មួយចំនួនទៀត ។

បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលើ ត្រូវបានទៅបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា

spot_img
×