Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក ១០ ឆ្នាំជាប់ ពាក់ព័ន្ធនឹងការចាប់រំ.លោភកូនស្រីចុងអាយុ ១២ ឆ្នាំ នៅខេត្តព្រះវិហារ

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធឹងការចាប់ រំលោ.ភសេពស.ន្ថវ: ទៅលើកូនស្រីចុង អាយុ ១២ ឆ្នាំ ប្រព្រឹត្តនៅ ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២១ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើចំការ ( ត្រូវជាឪពុកចុង ) ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ សជណ ភេទស្រី អាយុ ១៣ ឆ្នាំ ( ត្រូវជាកូនស្រីចុង) ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ស៊ុន រ៉ា ត្រូវបានសាលាដំបូងខេត្តខេត្តខេត្តព្រះវិហារ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២១ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ និង បង្គាប់ឲ្យសងជំងឺចិត្តដល់ជនរងគ្រោះ ចំនួន ១៥ លានរៀល ក្រោមការចោទប្រកាន់ពីបទ : រំលោភសេពសន្ថវះ ទាក់ទងនឹងជនរងគ្រោះ មានស្ថានទម្ងន់ទោស តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ នៅខេត្តព្រះវិហារ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×