Tuesday, March 21, 2023

នគរបាលខេត្តតាកែវ ចាប់ខ្លួនឃាតករ៣នាក់ ដែលកា.ប់ស.ម្លាប់យុវជនម្នាក់ ជិះម៉ូតូតាមផ្លូវជាតិលេខ២

spot_img

ខេត្តតាកែវ៖ ឃាតករដែលប្រើកាំបិតផ្គាក់កា.ប់ស.ម្លាប់យុវជនម្នាក់ជិះម៉ូតូតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃ នៅឃុំប្រាបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសម្ថកិច្ចនគរបាលខេត្តតាកែវ ចាប់ខ្លួនបាន ៣នាក់ហើយ និងរត់គេចខ្លួន ២នាក់ ។

ក្រុមឃាត.ករកាប់ស.ម្លាប់មនុស្សមិនញញឹតដៃទាំងកណ្តាលថ្ងៃត្រង់ នៅលើផ្លូវជាតិលេខ២ ឋិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាសិស្សទើបតែរៀនថ្នាក់ទី១១ និងថ្នាក់ទី៨តែប៉ុណ្ណោះ នៅក្មេងខ្ចីសោះតែបានក្លាយខ្លួនជាឃា.តករវ័យក្មេង បានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងមានគ្នា០៤នាក់ យកកាំបិតផ្កាក់កា.ប់ស.ម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃទៅលើជនរងគ្រោះ ទាំងមិនដែលស្គាល់គ្នាសោះ (កាប់ច្រឡំ) បណ្តាលឲ្យជនរងគ្រោះស្លាប់នៅលើផ្លូវទាំងមិនបានដឹងខ្លួន ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកគិរីវង់ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៥០នាទី មានករណីឃា.តកម្មមួយករណី កើតឡើងនៅលើបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង បង្កឡើងដោយជនសង្ស័យមួយក្រុម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនសង្ស័យជិះម៉ូតូ ៣គ្រឿង គ្នា០៦នាក់ ក្រោយកើតហេតុបានជិះរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ស្រុកគិរីវង់ និងបណ្តាស្រុកពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យមួយនាក់មានឈ្មោះ ផែន រ៉ាឌី អាយុ ១៦ឆ្នាំ មុខរបបសិល្បៈ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ក្រោយធ្វើការសាកសួរ។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចស្រុកទ្រាំង បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ បន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ទៀត ក្នុងនោះរួមមាន ៖ ១/ ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបបរ សិស្ស ជា ជនដៃដល់ កាប់ជនរងគ្រោះ (ម្ចាស់ដាវ និងកាំបិត)។ ២/ ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអណ្ដូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ មុខរបបរសិស្ស ម្ចាស់ម៉ូតូដឹកជនសង្ស័យ ដៃដល់កាប់ជនរងគ្រោះ។ ៣/ ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ សិស្ស (ម្ចាស់កាំបិតក្រង៉ុក និងម៉ូតូខ្ចីគេជិះ ធ្វើសកម្មភាព) ។

តាមចម្លើយរបស់ជនសង្ស័យ បានបញ្ជាក់ថា ក្រុមជនល្មើស មិនមានគំនុំអ្វីជាមួយជនរងគ្រោះនោះទេ ប៉ុន្តែរូបគេនិងគូរកន មានរឿងមកពីកន្លែងផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេនិងបក្ខពួកក៏បានកាប់សំដៅ មកលើជនរងគ្រោះ បណ្ដាលឱ្យស្លា.ប់ភ្លាមៗតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី និងបន្តស្វែងរកបក្សពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២