Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូលឿន សង្ស័យទាក់ខ្សែកាប ដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូចេញពីធ្វើការលឿនសង្ស័យទាក់នឹងខ្សែកាប ដែលធ្លាក់នៅលើផ្លូវ បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ ករណីខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

សពជនរងគ្រោះឈ្មោះ កែវ ប៊ុនហៀប អាយុ២៨ឆ្នាំ បច្ចុប្បន្ន បំរើការងារនៅហាងកាហ្វេមួយកន្លែង វេនយប់នៅជ្រោយចង្វារ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយឃើញបុរសជនរងគ្រោះបានជិះម៉ូតូម៉ាក ADVពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1JS-7154 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ១៨០០ ក្នុងទិសដៅពីជើងមកត្បូងស្ថានភាពក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមានខ្សែកាបមួយខ្សែបានធ្លាក់នៅលើដងផ្លូវ សង្ស័យថាបុរសរងគ្រោះខាងលើ បានជិះទាក់ទើបបណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង បន្ទាប់មកក៏សមត្ថកិច្ចមូលដ្ឋានសង្កាត់ទួលសង្កែទី២ ក៏បានចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ទួលសង្កែទី២ បានចុះមកដល់រួចក៏ទាក់ទង ទៅខាងជំនាញចក្ខុកោសល្យវិច័យ ដើម្បីឲ្យចុះមកពិនិត្យទៅលើសព ដោយបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូទាក់ខ្សែកាបដែលធ្លាក់ នៅលើថងផ្លូវទើបបណ្ដាលឲ្យដួលខ្លួនឯងបោកក្បាលនៅនឹងថ្នល់ស្លា.ប់តែម្តង។ ក្រោយមកក៏សមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img