Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿង ពិរុទ្ធជនចិន២នាក់ ទៅសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះសាជាថ្មីឡើងវិញ!!

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខរបស់ពិរុទ្ធ ជនជាតិចិនដីគោកចំនួន២នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ចាប់បង្ខាំងស្រី្តរងគ្រោះចិនម្នាក់ ដើម្បីជំរិតទារប្រាក់ ជាថ្នូរនឹងការដោះលែងឱ្យ សេរីភាពវិញ ប្រព្រឹត្តនៅផ្ទះជួល ក្រោយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០២០។

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងនេះ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បី ធ្វើការជំនុំជម្រះសាជាថ្មីឡើងវិញ ដោយសារតែ មានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណា នៅឡើយ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា នៅក្នុងអង្គសវនាការថា: ជនជាប់ចោទ២នាក់មាន ឈ្មោះ ឈ្មោះ ZHENG DONG HUI ភេទប្រុស កើតឆ្នាំ ១៩៩២ ជនជាតិចិនដីគោក ។ និងម្នាក់ទៀត ឈ្មោះ GU JUN QIANG ភេទប្រុស កើតឆ្នាំ ១៩៩៤ ជនជាតិចិនដីគោក ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលថ្ងៃ ទី ០២ ខែ មេសា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៥ ឆ្នាំ ក្រោការចោទប្រកាន់ពីបទ: ” ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ” តាមមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។

ពួកគេ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួន កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ នៅផ្ទះជួល ក្រោយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×