នេះជាហេតុការណ៍ដ៏សែនមួយរន្ធត់មួយ ដែលកូនប្រុសរបស់កសិករម្នាក់ ត្រូវបានក្រពើដ៏ធំ១ក្បាលឆ្មក់វាយប្រហារ និងខាំស៊ីទាំងរស់ ខណៈជនរងគ្រោះកំពុងចាប់ក្តាមនៅក្នុងដៃទន្លេមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ។
វីដេអូនៃហេតុការណ៍នេះ បានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានចែករំលែកជាង 10 k និងព្រមទាំងការទស្សនាជិត១លានដង បន្ទាប់ការបង្ហោះក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ។
យោងតាមម្ចាស់វីដេអូនេះ នោះហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងនៅក្នុងរដ្ឋ Sabah ប៉ុន្តែ ពុំមានប្រភពណាម្ចាស់បញ្ចេញឲ្យដឹង នៅពេលហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Abdul Hady Abu Bakar បាននិយាយថា ហេតុការណ៍នេះបានកើត គឺនៅពេលកសិករនៅក្នុងតំបន់ម្នាក់បានបាត់កូនប្រុសរបស់គាត់ និងសង្ស័យត្រូវវាយប្រហារដោយសត្វក្រពើ ខណៈពេលកូនប្រុសរបស់គាត់ រកក្តាមនៅតាមដៃទន្លេ Patau នៅវេលារសៀល ។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា Muhammad Isnain Safri អាយុ ២០ ឆ្នាំ ដោយសត្វក្រពើ មុនពេលអូសចូលក្នុងទន្លេ ។
វីដេអូបានបង្ហាញឲ្យឃើញ Safri បានព្យាយាមទទួលយកការជួយសង្គ្រោះពីអ្នកភូមិដែលមានការរន្ធត់ជាខ្លាំង ប៉ុន្តែ ពួកគេពុំអាចបណ្តេញ និងជួយសង្គ្រោះជនរងគ្រោះពីការវាយប្រហាររបស់សត្វក្រពើដ៏ធំសម្បើមនោះបានឡើយ ៕ ឧត្តម