Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ នៅខេត្ដរតនគិរី

spot_img

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលំផាត់ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់ ជាមេក្លោងជួញដូរ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅខ្ទមចម្ការមួយកន្លែង ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើមាន៖ ១- ឈ្មោះ ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ។ ២-ឈ្មោះ សារ៉ាត សុខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ និង៣-ឈ្មោះ ឃួន ឃឹម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ។ អ្នកទាំងបីនាក់ មានទីលំនៅបច្ចុប្បន្នភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ – គ្រឿងញៀនចំនួន៤ កព្ចាប់ ។ – អាវុធចំនួន ៥ដើម ។- AK បត់១ដើម ។ – AKស្វាយវែង១ដើម ។ – គ្រាប់AKចំនួន៣៤គ្រាប់ ។ – អាវុធកែច្នៃចំនួន៣ដើម ។ – ផាវគ្រាប់បែកចំនួន៥២គ្រាប់។ – គ្រាប់កង់ចំនួន ៥៤គ្រាប់ ។ – កាំបិតចុងស្រួច ចំនួន៦ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន, ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រតនគិរី ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×