Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣នាក់បានស្លា.ប់ និង២នាក់រងរបួស ក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅកំពង់ចាម

spot_img

កំពង់ចាម ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតក្នុងភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គរបាន ចេញអន្ដរាគមន៍សង្គ្រោះ ដោយក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង និងប្រើប្រាស់អស់ទឹក ចំនួន៦រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត ២គ្រឿង ស្រុកព្រៃឈរ១គ្រឿង និងស្រុកកងមាស១គ្រឿង។

បើតាមសមត្ថកិច្ច, ផ្ទះដែលត្រូវបានអគ្គិភ័យវាយប្រហារនេះ មានម្ចាស់ឈ្មោះ យ៉ា អ៊ែល អាយុ៥៦ឆ្នាំ ជាប្រភេទផ្ទះឈើដំបូលប្រក់ក្បឿង និងរៀបបន្ទប់ស័ង្កីក្រោម ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានឆាបឆេះទាំងស្រុង។ ជាអកុសល ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លា.ប់ និង២នាក់ទៀត រងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សម្រាប់មូលហេតុ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×