Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំ២គ្រឿងបុកគ្នា នៅប្រទេថៃ បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ កៀបជាប់ក្នុងកាប៊ីនស្លា.ប់

spot_img

ប្រទេសថៃ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងនៅ ផ្លូវលេខ 3471 ភូមិ Bangbut-Wangchan ឃុំ Bangbut ស្រុក Ban Khai ខេត្ត Rayong បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ កៀបជាប់ក្នុងកាប៊ីនស្លា.ប់។

តាមព័ត៌មានលំអិតរបស់ប៉ូលិសថៃបានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកង់១០ បានបុកជាមួយរថយន្តដឹកដី ៦កង់ បណ្តាលឲ្យរងរបួស និងជាប់ក្នុងរថយន្ត ក្រោយពេលកើតហេតុប៉ូលិសមូលដ្ឋាន ដែលនៅក្បែកន្លែងកើតហេតុ បានរាយការណ៍ទៅកាន់ក្រុមសង្គ្រោះគ្រោះមហន្តរាយ (DPMD Team) ជាមួយនឹងឧបករណ៍កាត់ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់នៃអ្នកជួយសង្គ្រោះនៅ ទីតាំងកើតហេតុខាងលើ និងនិងបានរាយការណ៍អំពីឧប្បត្តិហេតុដែលនៅជិតនោះ។ រួមជាមួយ មេបញ្ជាការសង្គ្រោះទី១ ទី២ និងទី៣ បានចេញទៅ ពិនិត្យក៏បានរកឃើញអ្នករបួស ១ នាក់ របួសធ្ងន់ ក្នុងរថយន្ត ។ ប៉ុន្តែអ្នករបួសមិនអាចទ្រាំទ្រ នឹងរបួសបានទេ ហើយក្រោយមកក៏ស្លា.ប់។

ក្រុមការងារត្រូវប្រើម៉ាស៊ីនកាត់ ដើម្បីយកសពជនរងគ្រោះព្រមទាំងជូនដំណឹង ដល់មន្ត្រីពាក់ព័ន្ធឲ្យចូលរួម ត្រួតពិនិត្យតាមបញ្ជាសមត្ថកិច្ចបានដឹក សាកសពទៅតម្កល់នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ។ ដើម្បីធ្វើកោសល្យវិច័យ បញ្ជាក់ពីមូលហេតុនៃការស្លា.ប់ និងទំនាក់ទំនងទៅសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ប៉ូលិសថៃ បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាង រថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ រ៉ាយ៉ុង ១០ កង់ និងរថយន្តហ៊ីណូ ៦ កង់ ពណ៌ស ក្បាលគោយន្ត ផ្លាកលេខ សារ៉ាបូរី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img