Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនោះ ! តុលាការសម្រេចចោទប្រកាន់លោកគឹង វណ្ណៈ អភិបាលររងខេត្តបន្ទាយមានជ័យរឿងជំពាក់លុយ ៨០ម៉ឺនដុល្លារ

spot_img

ភ្នំពេញៈ លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
អ្នកនាំពាក្យអយ្យការអមសាលលាដំបូងរាជធានីភ្នំពេញ លោកប្លង់ សុផល បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន CEN នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា “សំណុំរឿងខាងលើតំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។

ចំណែកមន្ត្រីជាន់ខ្ពស់តុលាការបានទម្លាយឲ្យដឹងថា ” តំណាងអយ្យការបើកការស៊ើបសួរលើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ ៖ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ចចំពោះឧបករណ៍ដលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧៧,៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួយ ដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។ លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី “។

ប្រភពដដែលបានបញ្ជាក់ថា ការចោទប្រកាន់លើលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ គឺដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
ទាក់ទងករណីនេះ មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ហើយ តើចៅក្រមស៊ើបសួរ នឹងសម្រេចយ៉ាងដូចម្តេចទៀតលើវាសនាលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ?

សូមជម្រាបថា បុគ្គលពីរនាក់បានប្តឹងលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។
ដើមបណ្តឹងទាំងពីរនាក់មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោកគឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។

ទាក់ទងករណីនេះ លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈ CEN

spot_img
×