Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងសាទុក្ខ យុវជនជាប់ចោទម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ពាក់ព័ន្ធនឹងការ ជិះម៉ូតូដេញវាយជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូ បា.ក់កស្លា.ប់ នៅខេត្តបន្ទាយមានជ័យ

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្តឹងសាទុក្ខ យុវជនជាប់ចោទម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៧ ជាប់ពាក់ព័ន្ធការ ហិ.ង្សាដោយចេតនា ដោយធ្វើសកម្មភាព ជិះម៉ូតូដេញវាយជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះភ័យ រេចង្កូតធ្លាក់ប្រឡាយ បាក់កស្លាប់ នៅនឹងកន្លែង ប្រព្រឹត្តនៅចំណុចគោកពង្រខាងត្បូង ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំសារង្គ ស្រុកស្វាយចេ ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០២០។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ សឿត ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ( កើតឆ្នាំ ១៩៩៥ ) នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។

ចំណែកឯជនរងគ្រោះឈ្មោះ ឈ្មោះ ឈើយ ថន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នា និង បង្គាប់ឱ្យសងជម្ងឺចិត្តទៅគ្រួសារជនរងគ្រោះចំនួន ៤ លានរៀល ពីបទ « ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពរបស់ជនរងគ្រោះ » តាមបញ្ញត្តិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍។ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម រក្សាទុកជាបានការដដែល ។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២០ នៅភូមិភាសខាងត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×