Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកវ៉ាជែងកៀម៉ូតូ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់កិ.នចំក្បា.ល…

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូត្រូវរថយន្តកុងតឺន័រ បានបើកវ៉ាជែងកៀបណ្តាលឲ្យដួលខ្ទាតបុរសជនរងគ្រោះចូលក្រោមកង់ កិនពីលើចំក្បាល ចំណែករថយន្តកុងតឺន័របង្កព្យាយាម បើករត់តាមផ្លូវជាតិលេខ៤ រហូតដល់ព្រំប្រទល់សង្កាត់កន្ទោក ត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុងនិងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះ មានឈ្មោះ ពិន សុខណា អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិឡាំឡុងប ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1GX-3294 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កកុងតឺន័រ ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D-1881 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា និងម៉ូតូរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុឃើញជនរងគ្រោះ វាយភ្លើងសញ្ញូបម្រុងនឹងវ៉ាជែង តែត្រូវរថយន្តកុងតឺន័តបួងចង្កូតវ៉ាជែងវិញ បណ្តាលឲ្យកៀម៉ូតូដួលខ្ទាតជនរងគ្រោះចូលក្រោមកង់ កិនចំពីលើចំក្បាលបណ្តាលឲ្យបែកខួរ ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កវិញ ព្យាយាមបន្តបើករត់កាត់តាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ព្រំប្រទល់សង្កាត់កន្ទោក ខណ្ឌកំបូល ទើបសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្តបង្ក។

បន្ទាប់ពីកើតហេតុខាងលើ ក៏សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី២ បានចុះមកដល់ពិនិត្យទៅលើសព រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិមកទទួល ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img