Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខាងក្រោយ​សាច់រឿង អ្នក​កំដរ​កូនក្រមុំ​ប្លន់​យក​កូន​កម្លោះ​នៅមុន​អាពាហ៍ពិពាហ៍​ចាប់ផ្តើម​

​​រឿងរ៉ាវ​ដ៏​កម្រ​កើតមាន​នេះ​កំពុង​ត្រូវ​បាន​ចែករំលែក​យ៉ាង​កក្រើក​នៅលើ​បណ្តាញ​សង្គម​ប្រទេស​ចិន ។ ហេតុការណ៍​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​កូន​កំលោះ​មក​ទទួលយក​កូនក្រមុំ​ឆ្ពោះ​ទៅកាន់​កន្លែង​ប្រារព្ធ​ពិធី ។​

​តាម​ប្រភព​ព័ត៌មាន​ចុះផ្សាយ​លើ​គេហទំព័រ Sohu កូនកំលោះ​និង​កូនក្រមុំ​បាន​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​មកហើយ ក្រោយពេល​បាន​ស្គាល់​គ្នា​រយៈពេល​យូរ​កន្លងមក​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា ហើយ​ទទួលបាន​ការយល់ព្រម​ពី​ម្តាយ​ឪពុក​ទាំងសងខាង ។ នៅ​ថ្ងៃ​ដ៏​នក្ខត្តឫក្សនេះ កូនកំលោះ​សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និទ្ធ​បាន​ធ្វើដំណើរ​ទៅ​ផ្ទះ​កូនក្រមុំ​តាំងពី​ព្រលឹម ដោយ​យក​លុយកាក់​ខ្លះៗ​ធ្វើ​ជា​ប្រាក់​ធីប​តាម​ប្រពៃណី ប៉ុន្តែ​ពេល​ទៅដល់​ផ្ទះ​កូនក្រមុំ​ពុំ​មាន​នរណា​ម្នាក់​ឈរ​នៅ​មាត់ទ្វារ​ទារប្រាក់​ធីប​តាម​ប្រពៃណី​ឡើយ ពេល​ចូល​ទៅ​ដល់​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ឪពុក​ម្តាយ​កូនក្រមុំ​មានទឹក​មុខមាំ​ខុសធម្មតា​ធ្វើឲ្យ​ភាគី​កូនកំលោះ​មានអារម្មណ៍​ថា ហេតុការណ៍​អាក្រក់​អ្វី​មួយ​នឹង​កើតឡើង ។​

​កូនកំលោះ​បាន​ពោល​ទៅកាន់​ឪពុក​ម្តាយក្មេក ស្រាប់តែ​ពួកគេ​និយាយ​ខ្លាំងៗ​ថា ៖ ថ្ងៃ​នេះ​ប្រសិនបើ​កូន​កម្លោះ​មិន​ផ្តល់​លុយ​បន្ថែម ៥០០.០០០​យេន​ទេនោះ ពួកគេ​នឹង​មិន​ព្រម​ឲ្យ​កូនក្រមុំ​ខ្លួន​រៀបការ​ទេ ។

​ដំបូង​ឡើយ​កូនកំលោះ​រាង​ស្រឡាំងកាំង ហើយ​គិត​ថា នេះ​គ្រាន់តែ​ជាការ​និយាយ​លេង​ប៉ុណ្ណោះ ។ ប៉ុន្តែ​អាកប្បកិរិយា​របស់​ក្រុមគ្រួសារ​ខាង​ស្រី​មាន​ភាពម៉ឺងម៉ាត់ និង​គ្មាន​លក្ខណៈ និយាយ​លេង​សោះឡើយ ។ ក្រោយមក​ពួកគេ​ក៏​បញ្ជាក់​ប្រាប់​កូនកំលោះ​ត្រង់ៗ​ថា ៖ កូនប្រុស​ពួកគេ​ខ្វះ​បំណុល​អ្នកដទៃ ហើយ​ខ្លួន​ពុំ​មាន​លុយ​ទើប​តម្រូវឲ្យ​កូនប្រសារ​ផ្តល់​បន្ថែម​ថ្លៃទឹកដោះ ។​

​កូនកំលោះ​ចាប់ផ្តើម​យល់​សាច់រឿង ហើយ​ក៏​ខំប្រឹង​ពន្យល់ថា ខ្លួន​ពុំ​មាន​លុយ​ច្រើន​នោះទេ ប៉ុន្តែ​ក្រោយពេល​រៀបការ និង​ប្រឹងប្រែង​រកស៊ី ដើម្បី​យកប្រាក់​មក​ជួយ​ឲ្យ​ឪពុក​ម្តាយក្មេក​ដោះបំណុល​ទេ ។ ប៉ុន្តែ​ម្តាយ​កូនក្រមុំ​ដាច់ខាត​មិន​យល់ព្រម ហើយ​ទាមទារ​ត្រូវតែ​ប្រគល់​លុយ​នោះ​ភ្លាម ។​

​ពេលនោះ​កូន​កំលោះ​ក៏​ងាក​មក​សួរ​កូនក្រមុំ ៖ “​ប្រសិន​បើ​ថ្ងៃ​នេះ បង​ពុំ​ប្រគល់​លុយ​ឲ្យ​ម្តាយ​អូន​ថែមទៀត អូន​នឹងមិន​ទៅតាម​បង​ទេ​មែន​ទេ​?” នាង​ជា​កូនក្រមុំ​ឆ្លើយ​ទាំង​រលីងរលោង​ទឹកភ្នែក​ថា ៖ “​អូន​ក៏​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ​” ។​

​បន្ទាប់ពីនោះ​មក​គ្រួសារ​ទាំងពី​ក៏​កើត​ជម្លោះ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ។ នៅពេល​ជម្លោះ​បាន​ឈាន​ដល់​កម្រិត​មួយ​យ៉ាង​ខ្លាំង​ស្រាប់តែ​អ្នក​កំដរ​កូនក្រមុំ​ម្នាក់​ស្រែកថា ៖ “​កូនប្រុស​គ្រួសារ​អ្នក​ខ្វះ​បំណុល​គេ ហេតុអ្វី​ក៏​បែរ​ជា​បង្ខំ​ឲ្យ​កូនកម្លោះ​ត្រូវ​ទទួលខុសត្រូវ​! ។ ប្រសិន​បើ​ថ្ងៃក្រោយ មាន​មនុស្ស​ចង់ឲ្យ​កូន​ប្រុស​អ្នក​ត្រូវ​ស្លាប់ នោះ​តើ​អ្នក​គិត​យក​ជីវិត​កូនប្រសារ​ទៅ​ប្តូរ​ជំនួស​ឬ​? សំណាង​ល្អ​ណាស់​ព្រោះតែ​អាពាហ៍ពិពាហ៍​ផ្លូវការ​ពុំទាន់​ប្រព្រឹត្ត​ទៅ​! ។​

​អ្នក​មាន​វត្តមាន​នៅ​ទីនោះ កាន់តែ​ស្រឡាំងកាំង​ពេល​ដែល​អ្នក​កំដរ​កូនក្រមុំ​រូបនេះ បាន​ងាក​ទៅកាន់​កូន​ក​ម្លោះ រួច​សុំ​រៀបការ​នៅ​ពីមុខ​គេឯង​តែម្តង ។ ចំណែក​កូន​កម្លោះ​វិញ បន្ទាប់​ពី​ពិចារណា​មួយសន្ទុះ ក៏​ទាញ​ដៃ​អ្នក​កំដរ​កូនក្រមុំ​រូប​នោះ​ធ្វើដំណើរ​ចាកចេញ​ទៅ ៕ ចន្ទ្រា

×