Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ទាំង​ថ្ងៃ គ្មាន​ខ្លាចញញើត​មែ​ន! ចោរ​ស្ទាវ ឆក់​កាបូប​នៅ​ប្លុក​ផ្សារ​ចិន ស្តុ​ប​ព្រៃ​ទា ១ភ្លែត២ដង សំខាន់​ក្រុម​ចោរ​តែ១

បច្ចុប្បន្ននេះ សង្កេតឃើញថា អំពើចោរកម្ម ជាពិសេសចោរឆក់ទូរស័ព្ទ ឆក់កាបូបលុយ គឺបានចាប់ផ្តើមចេញសធ្វើកម្មភាពយ៉ាងរលូន មិនថាពេលយប់ ឬពេលថ្ងៃ នេះក៏ព្រោះតែសមត្ថកិច្ចមូលដ្ឋាន ហាក់ធ្លាក់ចុះការរឹតបន្តឹងសន្តិសុខ ខណៈបទល្មើសបានកើតឡើងជារៀងរាល់ថ្ងៃ។

ពិតណាស់ បើតាមការសង្កេត ខណៈធ្វើដំណើរនៅពេលយប់ គឺកម្រឃើញសមត្ថកិច្ចចេញល្បាតតាមដងផ្លូវ ឬប្រចាំគោលដៅក្នុងមូលដ្ឋាន ដូចមុននោះទេ ដែលជាឱកាសធ្វើឲ្យក្រុមចោរស្ទាវៗ ហ៊ានធ្វើសកម្មភាពគ្មានខ្លាចញញើត សូម្បីទាំងកណ្តាលពេលថ្ងៃបែប​នេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ (ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣) ក្រុមចោរស្ទាវបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅគោលដៅតែមួយ (ប្លុកផ្សារចិន ស្តុបព្រៃទា) ១ភ្លែត២ដង។ តែទោះជាយ៉ាងណា ដោយសារជនជាតិចិនមានការប្រុងប្រយ័ត្ន និងកាបូបមានគុណភាព ជាហេតុធ្វើឲ្យពួកវាឆក់ពុំបានសម្រេចនោះទេ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ករណីឆក់ទាំងពីរលើកនេះ គឺបានធ្វើសកម្មភាពរំលងគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយករណីទី១ នៅវេលាម៉ោង ៥ និង ៥៤ នាទី និងទី២ នៅវេលាម៉ោង ៥ និង ៥៩ នាទី។

សូមបញ្ជាក់ថា សកម្មភាពឆក់កាបូបជនជាតិចិនមិនបានសម្រេចទាំងពីរលើកនេះ គឺធ្វើឡើងដោយក្រុមចោរតែមួយ ដោយចោរស្ទាវម្នាក់ជិះម៉ូតូ Dream សង់ ជាអ្នកឆក់ ខណៈគ្នីគ្នាម្នាក់ទៀតជិះម៉ូតូ next 4395 ជាអ្នកឃ្លាំមើល និងចាំបិទគូទ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×