Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទប្រុស-ស្រីចំនួន៩នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន ជិត ៣ គីឡូក្រាម

spot_img

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រីចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរគ្រឿងញៀន ជិត ៣ គីឡូក្រាម ប្រព្រឹត្តនៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ជនត្រូវចោទប្រុស-ស្រី ចំនួន ៩នាក់ ខាងលើមាន៖ ១- ឈ្មោះ ថន ផល្លា ភេទប្រុស អាយុ ៣៣ ឆ្នាំ ។- ២ឈ្មោះ ផន ស្រីណា ភេទស្រី អាយុ៤១ឆ្នាំ ។៣ – ឈ្មោះ លឹម ស្រីអូន ភេទស្រី អាយុ ៥២ ឆ្នាំ ។ ៤- ឈ្មោះ ផាន់ លំអង ភេទប្រុស អាយុ ៣៣ ឆ្នាំ (ទាំង៤នាក់ជាមេក្លោង)។៥ – ឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ៦- ឈ្មោះ ឆន សុឃឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ។ ៧- ឈ្មោះ យ៉ង សុភាស់ ភេទប្រុស អាយុ ២០ឆ្នាំ ។ ៨ ឈ្មោះ ធី ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ។ ៩ ឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ (ទាំង៥នាក់ជាអ្នកប្រើប្រាស់)។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៥ កញ្ចប់ ទម្ងន់ ជិត ៣ គីឡូក្រាម ។ – ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៤គ្រាប់ ។ – ដបជក់ ចំនួន៣ ។ – ទូរសព្ទដៃ ចំនួន៥គ្រឿង ។ – រថយន្ត ចំនួន៤គ្រឿង ។ ម៉ូតូ ចំនួន១គ្រឿង និងប្រាក់ចំនួន ២០០ ០០០រៀល។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១ ដល់ទី៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×