Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ដ៏ពោរពេញទៅដោយភាពរីករាយមួយសម្រាប់កុមារតូចៗ និងគ្រួសាររបស់ពួកគេដែលត្រូវបានរៀបចំដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

spot_img

រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់គ្រួសារដែលមានកុមារតូចៗ នៅថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា KiddieQuest: Unlock Your Child’s Potential សន្យាថានឹងក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ ក៏ដូចជាចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា។

មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលគ្រប់គ្រងដោយ Tutor Impact UK ដែលផ្តល់នូវបរិយាកាសជំរុញទឹកចិត្ត និងការសិក្សាសម្រាប់ទារកឱ្យលូតលាស់ ដោយមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយរបស់ពួកគេ។ ក្លឹបកម្សាន្តដែលមានសុវត្ថិភាព និងភាពរីករាយនេះស្វែងរកការចិញ្ចឹមបីបាច់ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគត។

គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ខែ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែលរំពឹងថានឹងទទួលបានអ្នកចូលរួមចំនួន ៣០០ គ្រួសារ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែង ដើម្បីផ្តល់នូវការកម្សាន្តសមរម្យ។ ការធ្វើតេស្តអភិវឌ្ឍន៍ទារកនឹងវាយតម្លៃលើដែនចំនួន ៥ របស់កូនអ្នក ដែលការអភិវឌ្ឍរបស់ខួរក្បាលទារក ការយល់ដឹង និងទំនាក់ទំនង។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជូននូវរង្វាន់ធំនៃការផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តជាច្រើន។ វាប្រាកដថាជាបទពិសោធន៍ដ៏រីករាយដែលនឹងជួយបង្ហាញភាពច្នៃប្រឌិតរបស់កុមារ និងមានឥទ្ធិពលវិជ្ជមានទៅលើជីវិតកុមារដទៃ។

សកម្មភាពដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់ទារកដែលមានអាយុពី ៧ ដល់ ២៤ ខែនឹងរួមបញ្ចូលការវារប្រណាំងរត់លាក់ខ្លួន និងស្វែងរក និងការធ្វើតម្រាប់តាម ។ ចំណែកសកម្មភាពសម្រាប់ក្មេងអាយុពី២ដល់៥ឆ្នាំនឹងមានរការទាត់បាល់ ល្បែងផ្គុំរូប និងលេង Red Light Green Light។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនឹងក្លាយជាមធ្យោបាយដ៏ល្អមួយក្នុងការចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា។ ព្រឹត្តិការណ៍នេះគឺបើកសម្រាប់សាធារណជនចូលរួមដោយមិនគីថ្លៃ ប៉ុន្តែថវិកាដែលរៃអង្គាស នឹងត្រូវបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការដែលផ្តល់ការអប់រំ និងការគាំទ្រដល់កុមារក្រីក្រនៅកម្ពុជា។ ថវិកានឹងត្រូវបានប្រមូលតាមរយៈការដេញថ្លៃ ពីក្រុមហ៊ុន ឬបុគ្គលដែលចាប់អារម្មណ៍ក្នុងការជួយ និងគាំទ្របុព្វហេតុនេះអាចទិញស្នាដៃសិល្បៈដែលបង្កើតដោយកុមារ។ ការដេញថ្លៃផ្តល់ឱកាសដ៏ល្អមួយដែលមិនត្រឹមតែផ្តល់អំណោយដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីអបអរសាទរការច្នៃប្រឌិតនៃគំនិតវ័យក្មេងទាំងនេះផងដែរ។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃនឹងទៅកាន់មូលនិធិដោយផ្ទាល់ ដើម្បីធានាថាកុមារនឹងទទួលបានការអប់រំ និងការគាំទ្រផ្លូវចិត្តដែលពួកគេត្រូវការ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានបេសកកម្មច្បាស់លាស់។ សាលានេះដែរបានអប់រំ និងផ្តល់សិទ្ធិអំណាចដល់សិស្សម្នាក់ៗឱ្យរីកចម្រើនក្នុងជីវិត និងរួមចំណែកជាវិជ្ជមានដល់ពិភពលោកនៅជុំវិញពួកគេ។ លោក Toby Waterson នាយកស្ថាបនិកនៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បានពន្យល់ថា៖
« សាលា Shrewsbury “តែងតែស្វែងរកមធ្យោបាយដើម្បីអនុវត្តក្រមសីលធម៌។ វាមិនលឿនពេកទេក្នុងការចាប់ផ្តើមក្មេងៗក្នុងដំណើរនេះ! តាមរយៈការចូលរួមក្នុងកម្មវិធី Handprint Art Challenge ក្រុមគ្រួសារទាំងអស់នឹងមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានការរួមចំណែកជាវិជ្ជមានផងដែរ។ »

វត្តមានរបស់កញ្ញា Adda Angel ក្នុងព្រឹត្តិការណ៍នេះគឺជាការបន្ថែមនូវភាពរំភើបមួយ។ មាតាបិតាកុមារនឹងយល់ថាវាផ្តល់រង្វាន់ជាពិសេសក្នុងការនាំកូនៗរបស់ពួកគេមកជាមួយ និងទទួលបានបទពិសោធន៍ជាវិជ្ជមាននៃភាពជាម្តាយរបស់លោកស្រី Adda Angel ។ វាជាឱកាសដ៏ល្អសម្រាប់អ្នករាល់គ្នាដើម្បីមកជួបជុំគ្នានិងធ្វើឱ្យមានភាពខុសគ្នាយូរអង្វែង។

KiddieQuest៖ Unlock Your Child’s Potential គឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ និងបង្កើតអនុស្សាវរីយ៍ ហើយវាក៏មានគោលបំណងដើម្បីបណ្ដុះបណ្ដាលកុមារអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។ ព្រឹត្តិការណ៍នេះដើរតួជាវេទិកាមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ និងបង្កើតអនុស្សាវរីយ៍ ក៏ដូចជាធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារដទៃផងដែរ។ សាលាកំពុងផ្តល់រង្វាន់ និងការលើកទឹកចិត្តដល់អ្នកចូលរួម។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រុមគ្រួសារដែលចូលរួមនឹងត្រលប់ទៅវិញ ដោយដឹងថាពួកគេបានធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ។ ដូច្នេះសូមកុំខកខានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ ហើយចូលរួមជាមួយយើងក្នុងការជួយធ្វើឱ្យមានការផ្លាស់ប្តូរ

ចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
TWPR
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
hello@twowaypr.com 
www.twowaypr.com

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ។
www.shrewsbury.edu.kh

spot_img
×