Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទ សុខ សំណាង ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទ ឈ្មោះសុខ សំណាង ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ឃើញថា ជនត្រូវចោទឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ ទីកន្លែងកំណើតនៅភូមិវាល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិកាកាប សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទោសពីមុនធ្លាប់ជាប់ពន្ធធនាគារ រាជធានីភ្នំពេញ ពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ។

ជនរូបនោះ ត្រូវចោទប្រកាន់ពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅចំណុចមុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមសា ឆ្នាំ២០២២ បទល្មើសដែលមានបញ្ញតិ និងផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាច ជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

លោកចៅក្រម យល់ឃើញថា ៖ -បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ។ -ជនត្រូវចោទបានប្រព្រឹត្តបទល្មើសរួចក៏បានគេចខ្លួនបាត់ ។ -តាមយោបល់របស់តំណាងអយ្យការ ទាក់ទងនឹងការចាប់ខ្លួនលើជននេះស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ។

ហេតុដូច្នេះសម្រេច ៖ ឲ្យចាប់ខ្លួនឈ្មោះ សុខ សំណាង ដែលមានអត្តសញ្ញាណខាងលើនេះ ។ បញ្ជាដល់កងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×