Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៥នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

spot_img

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ បាន បញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ជនជាតិវៀតណាម ចំនួន៥នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចកាស៊ីណូឃីងក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យ៥នាក់មាន ខាងលើមាន៖ ១-ឈ្មោះ ង្វៀង យាំងឌឿក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ។ ២- ឈ្មោះ ឃុប វ៉ាន់ឡុង ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរហ្គេមអនឡាញ ។៣- ឈ្មោះ វិត ធីយ៉ាង ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។៤- ឈ្មោះ ង្វៀង ថាញ់ជុង ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ៥-ឈ្មោះ ង្វៀង ថាញ់ស៊ឺង ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ អ្នកទាំងប្រាំនាក់ មានទីលំនៅ ផ្ទះជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតវត្ថុតាងមាន៖ ១.គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ១០៣ កញ្ចប់ ទម្ងន់ ១៥៩,១៦ក្រាម ។ ២. គ្រឿងញៀន ប្រភេទម៉ត់ពណ៌ស ចំនួន ១៨ កញ្ចប់ ទម្ងន់ ១០៤,៣៦ក្រាម។ ៣.ថ្នាំគ្រាប់ពណ៌ប្រផេះ ចំនួន ០៦ គ្រាប់ ទម្ងន់ ២,៥៥ក្រាម ។ ៤.ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខៀវ ចំនួន ០៩ កញ្ចប់ ទម្ងន់ ៩០,១២ក្រាម ។ ៥.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៣ គ្រឿង ។ ៦.លិខិតឆ្លងដែនចំនួន ០៥ ក្បាល ។ ៧.ប័ណ្ណការងារជនបរទេស ០១ សន្លឹក ។ ៨.អត្តសញ្ញាណប័ណ្ណវៀតណាម ០៥ សន្លឹក ៩.ទូរស័ព្ទចំនួន ០៧គ្រឿង។ ១០.ម៉ូតូចំនួន ០២គ្រឿង ។ ១១.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចកាស៊ីណូឃីងក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×