Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូចចិត្តនឹងកូនចៅពូកែឈ្លោះប្រកែកកគ្នា ស្ត្រីម្នាក់គិតខ្លីបញ្ចប់ជីវិតខ្លួននឹងដើមត្រខុប

spot_img

ភ្នំពេញ : ស្រ្តីវ័យចំណាស់ម្នាក់តូចចិត្តនឹងកូនចៅគិតអីមិនចេញស្មុគ្រស្មាញពេក គិតខ្លីចង.កនឹងដើមត្រខុបបញ្ចប់វជីវិតរបស់ខ្លួន ស្លា.ប់យ៉ាងអាណោចអធ័ម។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចដើមត្រខុបក្នុងដីឡូតិ៍លេខ២៣ក្បែរផ្ទះជួល ផ្លូវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះមាន ឈ្មោះគួក ហេន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅបន្ទប់ជួលជាមួយកូននឹងចៅ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។

តាមប្រភពពីសាច់ញាតិបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្នាក់នៅ បន្ទប់ជួលជាមួយកូនប្រុស ស្រី និងចៅចំនួន៥នាក់ ហើយតែងតែឈ្លោះប្រកែកតិចតួចជាមួយកូនចៅ លុះយប់មិញគាត់យកអង្រឹងមកចងដេកក្រៅផ្ទះនៅក្រោមដើមត្រខុប ចំណែកកូនចៅចំហរទ្វារបន្ទប់រងចាំគាត់ ចូលសម្រាកតែមិនឃើញគាត់ចូលក្នុងបន្ទប់វិញនោះទេលុះព្រឹកឡើងវេលាម៉ោង៥ព្រឹក កូនងើបដាំបាយស្រាប់តែឈ្មោះតាវែង អ្នកជិតខាងមកប្រាប់ថា ម៉ែ ក្មួយឯង ចង.កស្លា.ប់ហើយ នៅដើមក្រខុបមុខបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងរួចរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការចងហ៊ុមព័ទ្ធខ្សែនៅកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំដូងរាជនាភ្នំពេញ ចុះពិនិត្យសពរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លា.ប់ដោយធ្វើអត្ត.ឃាតច.ងកស.ម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ រួចធ្វើកំណត់ហេតុសពប្រគល់ជូនកូនៗ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះធាតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×