Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារព្រមានចាត់ការផ្លូវច្បាប់លើលោក តាយ ច័ន្ទតារា អគ្គនាយកសណ្ឋាគារផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា បើមិនចូលខ្លួនមកទូទាត់បំណុលពន្ធ

spot_img

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក តាយ ច័ន្ទតារា អគ្គនាយកសណ្ឋាគារផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា បើសិនជាមិនចូលខ្លួនមកដោះស្រាយទូទាត់បំណុលពន្ធរដ្ឋ។ ការព្រមានចាត់វិធានការផ្លូវច្បាប់នេះ បានធ្វើឡើង បន្ទាប់ពីលោក តាយ ច័ន្ទតារា មិនបានចូលខ្លួនមកដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារបានជម្រាបជូនលោក តាយ ច័ន្ទតារា អគ្គនាយក សណ្ឋាគារផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា ថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ ប៉ុន្តែលោកអគ្គនាយកមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូម អញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខណ្ឌទួលគោក ផ្ទះលេខ ២៤ ផ្លូវលេខ ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨០ ៩៨១ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
អគ្គនាយកដ្ឋានអន្ធដារបានសង្កត់ធ្ងន់ថា ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ ដោយៈ ចេស្តារ

spot_img
×