Tuesday, March 21, 2023

អបអរសាទរ ! កម្ពុជា ជាប្រទេសមានកម្រិតវ័យឆ្លាត (IQ) ជាប់ចំណាត់ថ្នាក់ លេខ ១៥ នៅក្នុងពិភពលោក

spot_img

ភ្នំពេញ ៖ បើតាមការស្រាវជ្រាវចេញផ្សាយដោយ គេហទំព័រ World Population Review បានបង្ហាញពីកម្រិតវ័យឆ្លាត (IQ) របស់កម្ពុជា ជាប់ចំណាត់លេខលេខ ២ នៅក្នុងអាស៊ាន និងលេខ ១៥ ក្នុងពិភពលោក បើធៀបនឹងបណ្តាប្រទេសនានាសម្រាប់ឆ្នាំ២០២៣។

បើរាប់ចំណាត់ថ្នាក់ពី លេខ ១ ដល់លេខ ២០ នៅទូទាំងពិភពលោក មានតែប្រទេសសិង្ហបុរី និងកម្ពុជាប៉ុណ្ណោះ ដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសមានប្រជាជនមានកម្រិតវ័យឆ្លាតខ្ពស់ ដោយសិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ , កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥ , មានន័យថា រាល់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន មានតែសិង្ហបុរី និងកម្ពុជាប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់កម្រិតប្រជាជនឆ្លាតឈ្លាសវៃទៅក្នុងលំដាប់ពិភពលោក។

តំបន់អាស៊ីទាំងមូល ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់លេខ១ , កោះតៃវ៉ាន់ លេខ ២ , ប្រទេសសហបុរី លេខ ៣ , ទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ ៤ , ប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥, កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១៥។

ខាងក្រោមនេះ គឺជារបាយការណ៍រៀបចំចំណាត់ថ្នាក់របស់ គេហទំព័រ World Population Review រួមមាន ÷

  • ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសជប៉ុន
  • ចំណាត់ថ្នាក់លេខ២ បានទៅលើកោះតៃវ៉ាន់ នៃប្រទេសចិន
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសសិង្ហបូរី
  • ចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុងហុងកុង ប្រទេសចិន
  • ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសចិន
  • ចំណាត់ថ្នាក់លេខ៦ បានទៅលើប្រទេសកូរ៉េខាងត្បូង
  • ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសបេឡារុស
  • ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសហ្វាំងឡង់
  • ចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសឡិចថិនស្តេន
  • ចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសអាល្លឺម៉ង់
  • ចំណាត់ថ្នាក់លេខ១១ បានទៅលើប្រទេសណែតដឺឡេនដ៍
  • ចំណាត់ថ្នាក់លេខ១២ បានទៅលើប្រទេសអេស្តូនី
  • ចំណាត់ថ្នាក់លេខ១៣ បានទៅលើប្រទេសលុចសំបួរ
  • ចំណាត់ថ្នាក់លេខ១៤ បានទៅលើក្រុងម៉ាកាវ ប្រទេសចិន
  • ចំណាត់ថ្នាក់លេខ១៥ បានទៅលើប្រទេសកម្ពុជា
  • ចំណាត់ថ្នាក់លេខ១៦ បានទៅលើប្រទេសកាណាដា
  • ចំណាត់ថ្នាក់លេខ១៧ បានទៅលើប្រទេសអូស្ត្រាលី
  • ចំណាត់ថ្នាក់លេខ១៨ បានទៅលើប្រទេសហុងគ្រី
  • ចំណាត់ថ្នាក់លេខ១៩ បានទៅលើប្រទេសស្វីស
  • ចំណាត់ថ្នាក់លេខ២០ បានទៅលើចក្រភពអង់គ្លេស។

ចំណាត់ថ្នាក់កម្រិតឆ្លាតវៃរបស់កម្ពុជានេះ ត្រូវបានមហាជនកត់សម្គាល់ឃើញថា នេះជាមោទនភាពខ្លាំងណាស់របស់កម្ពុជា, នៅពេលខាងមុខ កម្ពុជាយើងនឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះទៅទៀត ព្រោះថា ខ្មែរជាសែស្រឡាយ ដែលមានខួរក្បាតឆ្លាតតាំងពីដើមមកម្ល៉េះ។

មហាជនលើកឡើងថា បើនិយាយពីការអភិវឌ្ឍ និងភាពរុងរឿងវិញ ខ្មែរយើង ល្បីល្បាញយូរហើយ តាំងពីជំនាន់រាប់ពាន់ឆ្នាំមុន តាំងពីពេលប្រទេសអឺរ៉ុបមិនទាន់មានទីក្រុងទៅទៀតនោះ ប៉ុន្តែដោយសារខ្មែរយើងជួបសង្គ្រាមរ៉ាំរ៉ៃ បានបន្ទច់បង្អាក់ការអភិវឌ្ឍ បំផ្លាញភាពរុងរឿង និងសុខសន្តិភាព បំផ្លាញធនធានមនុស្សឱ្យបាត់បង់ជាបន្តបន្ទាប់រាប់មកដល់ជំនាន់ ប៉ុល ពត។

បើនិយាយពីទំព័រសករាជថ្មីនៃប្រទេសកម្ពុជាវិញ ទើបតែមកដល់សម័យ សម្ដេចតេជោ ហ៊ុន សែន នេះទេ ត្រូវបានបង្រួបបង្រួមជាតិ សាមគ្គីភាព និងសន្តិភាពពេញលេញ ផ្ដល់ជម្រើសដល់ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសច្រើនបែបច្រើនបទជាទម្រង់ប្រជាធិបតេយ្យ ហើយចាប់ពួតដៃគ្នា កសាង ស្ថាបនា អភិវឌ្ឍន៍ជាតិ និងប្រជាជន ធ្វើឱ្យរីកចម្រើនលើគ្រប់វិស័យ ដូចអ្វីដែលកំពុងមានសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២