Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាំយ៉ុង១គ្រឿង បុ.ករះម៉ូតូ១គ្រឿង និងម៉ូតូកង់៣ចំនួន២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ , រថយន្តបង្កបានព្យាយាមបើករត់គេច បណ្តាលឲ្យឆេះ

spot_img

ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ជាន់ហ្រ្វាំងមិនស៊ីបានបុករះម៉ូតូ១គ្រឿង និងម៉ូតូកង់៣ចំនួន២គ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់រងរបួសធ្ងន់ និងម្ចាស់ម៉ូតូកង់៣ម្នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

យោងតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធ របស់អ្នកបើកបររថយន្តខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តីរបស់គាត់ចេញមកពីលក់បន្លែនៅឯផ្សារដើមគ ខណ:ពេលដែលលក់បន្លែអស់ហើយ ក៏នាំគ្នាធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ នៅឯខេត្តតាកែវ ដោយធ្វើដំណើរចេញពីផ្សារដើមគ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងមិនជាប់ បានជ្រុលទៅបុ.ករះម៉ូតូ១គ្រឿង និងកង់៣ចំនួន២គ្រឿង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពេលរថយន្តខាងលើបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបរ និងអ្នករួមដំណើរដែលជាប្រពន្ធរបស់គាត់ បានព្យាយាមបើករថយន្តបម្រុងរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ឆ្ពោះមកផ្លូវវេងស្រេង រួចហើយបានបត់ស្តាំមកផ្លូវ៣៧១សឡា ទើបបណ្តាលឲ្យរថយន្តឆាបឆេះ ផ្អើលអ្នកដំណើរ និងអ្នកលក់ខោអាវនិងអ្នកលាងម៉ូតូ នៅទីនោះ នាំគ្នាជួយយកទឹកនិងបំពង់បាញ់ពន្លត់អគ្គីភ័យ បាញ់ទប់ស្កាត់ឲ្យរលត់ទាំងស្រុងមួយសន្ទុះក្រោយមកទើបឃើញជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូកង់៣ចំនួន២នាក់ បានដេញតាមពីក្រោយទើបបែកធ្លាយថា រថយន្តខាងលើនេះ បុ.កគេហើយរត់ទើបបណ្តាលឲ្យឆេះទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនិងកម្លាំងជំនាញខណ្ឌមានជ័យ ចុះមកវាស់វែង និងឲ្យភាគីទាំង៤នាក់់ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img