Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​នឹង​ក្រុម​មនុស្ស​ខ្លះ​នៅ​ស្រុក​ចិន ៖ ឃើញ​នារី​វ័យក្មេង​រៀប​លោត​សម្លាប់ខ្លួន បែរ​ជា​ហ៊ោ​កញ្ចៀវ​ស្រែកថា “​ម្តេច​មិន​លោត​ឲ្យ​លឿន​មក​” (មានវីដេអូ)

spot_img

​តាម​កាសែត “​មនុស្ស​សៀង​ហៃ​” ឲ្យដឹងថា មនុស្ស​ជាច្រើន​ក្នុង​ហ្វូងមនុស្ស​ដ៏​កុះករ ដែល​បាន​ស្រែក​ឲ្យ​នារី​វ័យ ១៩​ឆ្នាំ​ម្នាក់ លោត​ទម្លាក់ខ្លួន​ពី​អគារ​ខ្ពស់​មួយ​នៅ​ទីក្រុង Qingyang ខេត្ត​កាន​ស៊ូ ត្រូវបាន​ចាប់ខ្លួន​ព្រោះ​ពួកគេ​បែរ​ជា​លើក​ទឹកចិត្ត​ជំរុញ​ឲ្យ​នារី​វ័យក្មេង​ម្នាក់​នេះ​លោត​ទម្លាក់​ខ្លួន​ចុះ​មក​ដី ។​

​នារី​វ័យក្មេង​ដែល​លោត​សម្លាប់ខ្លួន​ពី​អគារ​ជាន់​ទី ៩

​ដំណើររឿង​គឺ​ក្មេងស្រី​ត្រកូល Li បាន​ឈរ​លើ​សំ​យ៉ាប​ផ្ទះ​នៃ​អគារ​ជាន់​ទី ៩ ខណៈពេល​ដែល​នៅក្រោម​ដី​មាន​មនុស្ស​រាប់រយ​នាក់​ឈរ​សំឡឹង​មើល​ថា​រឿង​អ្វី​នឹង​កើតឡើង ។​

​នាង Li ឈរ​នៅលើ​នោះ​យ៉ាង​យូរ ស្រាប់តែ​ហ្វូងមនុស្ស​នោះ​ហាក់ដូចជា​តក់ក្រហល់​ក៏​ស្រែក​ខ្លាំងៗ​ថា “​លោត​ចុះ​ឲ្យ​លឿន​មក​! ហេតុអ្វី​មិន​ទាន់​លោត​ដូច្នេះ​?” ។​

​មនុស្ស​មួយចំនួន​នៅ​ខាងក្រោម​នោះ​នៅ​បាន Live នូវ​ករណី​នារី​វ័យក្មេង​ដែល​ប៉ង​ធ្វើ​អត្តឃាត​រូបនេះ ពួកគេ​ថែមទាំង​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ជាអាទិ៍ ៖ “​ខ្ញុំ​បាន​រង់ចាំ​ក្រោម​កំដៅថ្ងៃ​១​ម៉ោង​ហើយ​ដើម្បី​រង់ចាំ​មើល​នាង​នេះ​លោត​ចុះមក​” ខ្លះ​ទៀត​ពោលថា ៖ លោត​ចុះ​ឲ្យ​លឿន​មក​ខ្ញុំ​នៅ​ប្រញាប់​ទៅ​ទទួល​កូន​ខ្ញុំ​ទៀត​! ។​

​ប្រមាណ ៤​ម៉ោង​ក្រោយមក​នារី​ត្រកូល Li បាន​ទម្លាក់​ខ្លួន​ចុះ តែ​ដៃ​នៅ​តោង​ជាប់​តែលតោល​កណ្តាលលំហ ។ មួយសន្ទុះ​ក្រោយមក​បន្ទាប់ពី​បដិសេធ​ការ​អង្វ​ករ​ស្នើរ​សុំ​របស់​ក្រុម​សង្គ្រោះ នាង​ក៏​ព្រលែង​ដៃ​រួច​ធ្លាក់ចុះ ។​

​នៅលើ​គេហទំព័រ Weibo ប្រជា​អ៊ិន​ធើ​ណេត​ចិន​មួយចំនួន​បាន​ថ្កោលទោស​ហ្វូងមនុស្ស​នៅក្រោម​ថា​ជា​អ្នក​បាន​ច្រាន​នាង Li ឲ្យ​ធ្លាក់​ចុះ​មកក្រោម ។ ខ្លះ​និយាយថា ដើម្បី​ឲ្យ​ភ្នែក​ពួកគេ​សប្បាយ​គេ​បាន​ស្រែក​ប្រៀប​ដូច​ជា​ការ​ពន្លត់​ក្តីសង្ឃឹម​ចុងក្រោយ ព្រោះ​ក្មេង​ស្រី​នេះ​ហាក់​នៅ​អល់អែក​ចិត្ត​ទេ ។​

​ក្រោយពេល​ដែល​ប្រព័ន្ធ​ព័ត៌មាន​ចុះ​ផ្សាយ ទើប​ដឹងថា ក្មេង​ស្រី​នេះ​ពិត​ជា​គួរឲ្យ​អាណិត ។ នាង​បាន​កើតរោគ​ចិត្ត ២​ឆ្នាំ​មកហើយ បន្ទាប់​ពី​គ្រូបង្រៀន​របស់​ខ្លួន​ចាប់រំលោភ​មក ។ នាង​បាន​បន្សល់ទុក​សំបុត្រ​សរសេរ​ដៃ ៦​ទំព័រ ដែល​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ទាមទារ​ឲ្យ​សង្គម​ជួយ​រក​យុត្តិធម៌​ដល់​នាង ព្រោះ​តែ​ជន​ត្រកូល Wu នៅក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។ ព្រោះតែ​ថ្នាក់ដឹកនាំ​សាលា​របស់​នា​ង​ព្យាយាម​បិទបាំង​រួមទាំង​បាន​បញ្ចុះបញ្ចូល​គ្រួសារ​នាង​ទទួល​ប្រាក់ 350.000​យាន់ ឲ្យ​ដក​ពាក្យបណ្តឹង​វិញ តែ​គ្រួសារ​នាង​បាន​បដិសេធ ។​

​ភ្នាក់ងារ​ជួយសង្គ្រោះ​បាន​និយាយ​ប្រាប់​ពី​សំដី​របស់​នាង​គឺ ៖ បង​! ខ្ញុំ​អរគុណ​ពួក​បង​! តែ​ខ្ញុំ​ចង់​ឡើងឋានសួគ៌​! ៕ សូ​យ​ន​

spot_img
×