ខណៈពេលនេះ កុមារា ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ កំពុងព្រួយបារម្មណ៍យ៉ាងខ្លាំង អំពីស្ថានភាពជំងឺរបស់លោកយាយជាទីស្រឡាញ់របស់ខ្លួន ដែលបានចញ្ចឹមបីបាច់តាំងពីតូចមក ។
កុមារា ពេជ្រ ថៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា ខ្ញុំពិបាកចិត្ត ព្រោះសុខភាពយាយខ្ញុំមិនសូវល្អទេមួយរយៈនេះ ខ្លាចតែច្រៀងថ្ងៃសៅរ៍នេះមានបញ្ហាទេ ថៃសុំកំលាំងចិត្តអោយច្រើនៗមក យាយតា អ៊ុំពូមីង បងៗប្អូនៗ និងមិត្ត ទាំងអស់.!»។
គួរបញ្ជាក់ថា ក្រោយពីទទួលដំណឹងថា លោកយាយដែលធ្លាប់ចិញ្ចឹមបីបាច់ ពេជ្រ ថៃ តាំងពីតូចក្រូចឆ្មា ធ្លាក់ខ្លួនឈឺរួចមក ក្មេងប្រុសគួរឱ្យស្រឡាញ់ម្នាក់នេះ បានសម្រេចចិត្តទៅស្រុកកំណើតនៅខេត្តបាត់ដំបង ដើម្បីមើលថែលោកយាយ ដែលសកម្មភាពនេះ បានធ្វើឱ្យមហាជនជាច្រើនអាណិតក្មួយប្រុសយ៉ាងខ្លាំង ៕ សាវុធ