Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហារីក​សុដន់​ធ្ងន់ធ្ងរ​ចំពោះ​ស្ដ្រី​ស្បែក​ខ្មៅ​ជាង​ស្ដ្រី​ស្បែកស​

​​ជំងឺមហារីក​សុដន់ គឺជា​ការគំរាមកំហែង​ជីវិត​មួយ​ដល់​ស្ដ្រី​នៅ​ទូទាំង​ពិភពលោក​។ ឥឡូវនេះ​អ្នកស្រាវជ្រាវ អាមេរិក​បាន​រកឃើញ​ថា ស្ដ្រី​ស្បែក​ខ្មៅ​ដែល​កើត​ជំងឺ​មហារីក​សុដន់ ទំនង​ជា​ងាយ​បម្រែបម្រួល​ហ្សេ​ណាទិក ជាង​ស្ដ្រី​ស្បែកស ដោយ​បណ្ដាល​ឱ្យ​ជំងឺមហារីក​នោះ​កាន់តែ​មាន​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​។​

​របាយការណ៍​ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី​មហារីក អាច​ពន្យល់ថា ហេតុអ្វី​បាន​ជា​ស្ដ្រី​ស្បែក​ខ្មៅ​ងាយ​នឹង​ស្លាប់​ជាង​ស្ដ្រី​ស្បែកស ដោយសារ​មហារីក​សុដន់ បើ​ទោះបីជា​ពួកគេ​មិន​ទំនងជា​ងាយ​កើត​ជំងឺមហារីក​នេះ​ដូច​ស្ដ្រី​ស្បែក​សក្ដី​។​

​គ្រូពេទ្យ​និង​ជំនាញការ​សុខភាព​ជា​យូរ​មក​ហើយ​បាន​សន្មត​ថា វា​បណ្ដាល​មកពី​ស្ដ្រី​ស្បែក​ខ្មៅ​ស្វះស្វែង រក​ការព្យាបាល​យឺត​ជាង ហើយ​ម្យ៉ាងទៀត​នោះ​បណ្ដាលមកពី​សុខភាព​ខុសប្លែកគ្នា​នៅក្នុង​ការរស់នៅ​។​

​លោ​កបេត ច​ន នៅ​សាលា​វេជ្ជសាស្ដ្រ​នៃ​សកល​វិទ្យាល័យ​យេ​ល ក្នុង​រដ្ឋ​ខូល​នី​ធី​ឡាត់ សហរដ្ឋអាមេរិក និង​សហសេវិក​របស់លោក បាន​ធ្វើ​ការសិក្សា​ទៅលើ​ដុំ​សុដន់​ស្ដ្រី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ចំនួន​១៤៥​នាក់ និង​ស្ដ្រី​ស្បែកស​ចំនួន​១៧៧​នាក់ ។ ពួកគាត់​បាន​រកឃើញ​ភាព​ខុសប្លែកគ្នា​គួរឱ្យ​កត់សម្គាល់​នៅក្នុង បម្រែបម្រួល​ហ្សែ​ន P53 ដែល​ជា​ហ្សែ​ន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​។​

​ពួកគាត់​បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា ដុំ​សុដន់​ស្ត្រី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ទំនង​ជា​សាហាវ​ជាង បើ​ប្រៀបធៀប​ទៅ​នឹង​ដុំ​សុដន់​ស្ត្រី​ស្បែក​ស​។​វា​ផ្ដល់​នូវ​ភ័ស្ដុតាង​ថ្មី​សម្រាប់​ការខុសប្លែក​គ្នា​ខាង​ជាតិ​សាសន៍ ទាក់ទង​ទៅនឹង​បម្រែបម្រួល​ហ្សែ​ន P 53 ។​

​វេជ្ជបណ្ឌិត លីហ្សា ញូ​មែន នៅ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​សុដន់​នៅ​សកល​វិទ្យាល័យ​មី​ឈី​ហ្គែ​ន បាន​យល់ស្រប​ដោយ​សរសេរថា ការសិក្សា​នេះ​បើកទ្វារ​សម្រាប់​ការយល់ដឹង​កាន់តែ​ប្រសើរ​ដល់​ភាពខុសគ្នា​ទាក់ទង​ទៅនឹង​ជាតិ​សាសន៍ ចំពោះ​គ្រោះថ្នាក់​និង​លទ្ធផល​នៃ​ជំងឺមហារីក​សុដន់​។​
​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​ច​ន ក៏​បាន​ពិនិត្យ​មើល​ហ្សែ​ន​ដទៃ​ទៀត​ដែល​ទាក់ទង​ទៅនឹង​មហារីក​សុដន់ ប៉ុន្ដែ​ពួកគេ​មិន​បាន​រកឃើញ​ភាព​ខុសប្លែក​គ្នា​ដ៏​គួរឱ្យ​កត់សម្គាល់​ទេ​៕

×