Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី និង​ក្រសួង​សាធារណការ ចុះហត្ថលេខា ជាមួយ​ចៃ​កា លើ​ការអភិវឌ្ឍន៍ សមត្ថភាព ការគ្រប់គ្រង ប្រព័ន្ធ ប្រឡាយ លូ នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ ក្រុមការងារ​រៀបចំ​ផែនការ លម្អិត និង អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា ព្រម​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុន ហៅ ចៃ​កា Jica ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ បច្ចេកទេស ប្រទេស​ជប៉ុន សម្រាប់ គម្រោងការ​​អភិវឌ្ឍន៍ សមត្ថភាព លើ​ការងារ​គ្រប់​គ្រង់ ប្រព័ន្ធ​ប្រឡាយ លូ នៅ​ភ្នំពេញ និង ដើម្បី​ពង្រឹង​សមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អ​បរិស្ថាន ក៏​ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ។​

​ពិធី​ចុះហត្ថលេខា​នេះ បាន​សម្រេច​បង្កើត “​គណៈកម្ម​ការធិការ សម្របសម្រួល​រួម និង​គណៈកម្មាធិកា​រប​ច្ចេកទេស ” ហៅ​កាត់​ថា JCC និង TC រៀងៗ​ខ្លួន ។ ក្នុង​នោះ​រដ្ឋបាល រាជធានី បាន​ឯកភាព​ទទួលយក គម្រោង​ផែនការ​ម៉ា​ទ្រី​ច (Project Design Matrix) របស់​ក្រុម​ជំនាញការ ដែល​បាន​គ្រោង​សម្រាប់ ការអនុវត្ត​គម្រោង នាពេលខាងមុខ ។ គម្រោង​ផែនការ​ម៉ា​ទ្រី​ច​នេះ នឹង​ប្រើប្រាស់ សម្រាប់​ធ្វើ​ជា​ឧបករណ៍ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​តាមដាន លើ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​។​

សម្រាប់​គម្រោង​នេះ អាច​នឹង​កែសម្រួល ទៅតាម​តម្រូវការ នៅក្នុង​អំឡុងពេល នៃ​ដំណាក់កាល​អនុវត្ត​គម្រោង ដោយ​មាន​ការពិគ្រោះ​យោបល់​គ្នា ទៅវិញទៅមក​រវាង​ភាគី​កម្ពុជា​និង JICA ។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​នេះ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការពង្រឹង​សមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អរ បរិស្ថាន ក៏​ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ឱ្យ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព​។​

​លោក​បណ្ឌិត អិ​តូ អិម​ប៉េ​អិ ប្រធាន​គ្រប់គ្រង​បរិស្ថាន ក្រុមការងារ​ទី​១ នៃ​នាយកដ្ឋាន​បរិស្ថាន​សក​ល Jica ប្រទេស​ជប៉ុន បាន​លើក​ឡើង​ថា “​រដ្ឋាភិបាល​ជប៉ុន តែងតែ​មាន​ការសហកា​រ​ជាមួយ រដ្ឋាភិបាល​កម្ពុជា ដោយ​ស្ថាប័ន​ទាំងពីរ មាន​ការសហការ​គ្នា​យ៉ាង​ល្អ លើ​វិស័យ​នេះ ទោះបីជា​ស្ថាប័ន​នី​មួយៗ មាន​ការអភិវឌ្ឍន៍​ផ្សេងៗ​គ្នា​យ៉ាងណា​ក៏ដោយ តែ​សម្រាប់​ព័ត៌មាន ក៏ដូចជា​បញ្ហា​សហការ​នានា គឺ​បាន​ផ្លាស់ប្តូរ​គ្នា និង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​។​

​ប្រធាន​គ្រប់គ្រង​បរិស្ថាន​រូបនេះ បាន​បន្តថា អង្គការ Jica មិន​ត្រឹមតែ​ធ្វើ​ការងារ អភិវឌ្ឍន៍​គម្រោង ផ្នែក​បច្ចេកទេស​នោះទេ ក៏ប៉ុន្តែ​មាន​គម្រោង ជំនួយ​ឥត​សំណង​ជា​ច្រើន​ទៀត ដែល​ធ្វើ​ការងារ ដើម្បី​អភិវឌ្ឍន៍ ក្នុង​រយៈពេល​វែង នៃ​ស្ថាប័ន​ទាំងពីរ ក៏​មាន​សារសំខាន់​ផងដែរ​។​

​លោក​បណ្ឌិត បញ្ជាក់ថា ប្រទេស​ជប៉ុន តាមរយៈ Jica ក៏បាន​សម្រេច​ចិត្ត​គាំទ្រ និង​ផ្តល់​ជំនួយ សម្រាប់​គម្រោង​រយៈពេល​៤​ឆ្នាំ ដែល​នេះ​ជា​ការចាប់ផ្តើម​អនុវត្តន៍​គម្រោង ក្រោម​កិច្ចសហការ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា លើ​ការអភិវឌ្ឍន៍​ប្រឡាយ​លូ​នៅ​ភ្នំពេញ​៕ ដោយ​៖​កូឡាប​

   

×