Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភី​ឡុ​តម្នាក់នេះ​​ធ្វើ​ឲ្យ​នារី​ជាច្រើន​លួច​ច្រណែន​មិន​ស្ទើរ បន្ទាប់​ធ្វើ​រឿង​ដ៏​កម្រ​មួយ​នេះ ដល់​មិត្តស្រី​ខ្លួន​ខណៈ​កំពុង​គេង​លក់​

spot_img

​បុរស​ម្នាក់​ទទួលបាន​ការកោតសរសើរ​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់ពី​រូបគាត់​បានធ្វើ «​ម៉ាស្សា​ស្បែក​» ឲ្យ​មិត្តស្រី​របស់គាត់ ខណៈ​នាង​កំពុង​គេង​លក់​យ៉ាង​ស្កប់ស្កល់ ។​

​នៅ​ដើមខែ​មិថុនា​នេះ នារី​ជា​មិត្តស្រី​នោះ​ដែលមាន​ឈ្មោះ Shankika Silverio បានចេញ​ទៅខាង​ក្រៅ​ផ្ទះ​នៅពេល​យប់ និង​ទទួលទាន​ភេសជ្ជៈ​ពីរ​បី​កំប៉ុង ប៉ុន្តែ បន្ទាប់ពី​នោះមក នាង​ក៏មាន​អារម្មណ៍​ងងុយគេង​នៅក្នុង​រថយន្ត ខណៈ​មិត្ត​ប្រុស​របស់​នាង​បើកបរ ។​

​នៅ​យប់នោះ​អាចជា​រាត្រី​ផ្តល់​ភាពសប្បាយ​រីករាយ​មួយ ព្រោះថា​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Albrecht Saqario ពុំបាន​លើក​បី​នាង​ឡើង​គ្រែ​ទេ ប៉ុន្តែ គាត់​បែរជា​ធ្វើ​ទម្លាប់​ម៉ាស្សា​ស្បែក​ឲ្យ​នាង​តែម្តង ។​

​នៅក្នុង​បណ្តា​រូបភាព​ចែករំលែក​កាលពី​ថ្ងៃទី​៧ ខែមិថុនា Saqario ត្រូវ​បានឃើញ​អនុវត្ត​វិធី​ម៉ាស្សា​ជាមួយ Toner (skin care), ក្រែ​ម​ភ្នែក និង moisturizer នៅលើ​ផ្ទៃមុខ​របស់​នាង ។​

​នៅពេល​អ្នកប្រើប្រាស់ Twitter ម្នាក់ សួរថា​តើ Sagario ប្រើ​ម្សៅ ឬ​ទឹក​សម្អាត​ម្យ៉ាង នាង Silverio ចែករំលែក​រូបភាព​មួយ​អំពី​ទឹក micellar ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ Sagario ក៏បាន​ប្រើ​លាបថ្នាំ​ក្រចកជើង​ឲ្យ​មិត្តស្រី​ថែម​ទៀតផង ។​

​ចាប់តាំងពី​រឿងរ៉ាវ​នេះ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម គូស្នេហ៍​នេះ ដែល​សុទ្ធតែជា​អ្នកបើកបរ​យន្តហោះ នៅក្នុង​ប្រទេស​ហ្វីលីពីន បានទទួល​នូវ​ក្តី​ស្រលាញ់​ជាខ្លាំង​ពី​មនុស្ស​ជាច្រើន ៕ ចន្ទី​

spot_img
×