Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​សុំទាន​ជួប​ឆ្កែ​អនាថា ៖ វាសនា​ពួកគេ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពី​ពេលនោះ​មក​! (មានវីដេអូ)

spot_img

​ក្នុង​ជីវិត​គ្មានអ្វី​សុ​ក្រិត​តាមចិត្ត​យើង​ចង់បាន​នោះ​ទេ ព្រោះ​យើង​ពុំ​មាន​សិទ្ធិ​ជ្រើសរើស បានត្រឹមតែ​ទទួលយក​និង​សម្រប​ខ្លួន​រស់ជាមួយ​វា​ឲ្យបាន​ល្អ​ប៉ុណ្ណោះ ។​

​ក្មេងប្រុស Rommel Quemenales អាយុ ១១ រស់នៅ​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន ។​

​ដំបូង​ឡើយ​វា​រស់នៅ​ជាមួយ​ឪពុកម្តាយ ហើយ​ក្រោយមក​ទើប​ឡើង​មក​ទីក្រុង​រស់នៅ​ជាមួយ​ជា​បងស្រី ដែល​មាន​ជីវភាព​ក្រីក្រ​វេទនា ជាហេតុ​នាំ​ឲ្យ​ក្មេងប្រុស​នេះ​ត្រូវ​ឈប់រៀន​តាំងពី

​ថ្នាក់​ទី ២ រួច​ដើរ​សុំទាន​គេ​គ្រប់​ទីកន្លែង ។ យ៉ាងនេះ​ក្តី​វា​តែង​ចិញ្ចឹមចិត្ត​ថា​នឹង​មាន​ថ្ងៃ​ណា​មួយ​វា​នឹង​អាច​ទៅ​សាលា​ដូច​ក្មេង​ដទៃ​… ។ ក្នុង​វ័យក្មេង​បែប​នេះ​ថែម​ទាំង​មាន​មាឌតូច​ល្អិត

​រស់នៅ​អនាថា​គ្មាន​បង្អែក វា​តែង​ត្រូវ​ក្មេង​អនាថា​ដទៃទៀត​គំរាម​សំឡុត​យកលុយ ។ ប្រហែល​ជា​វាសនា​កំណត់​ទើប​ថ្ងៃ​មួយ​នោះ Rommel បាន​ជួប​នឹង​ឆ្កែ​អនាថា​មួយ​ក្បាល

វា​ដាក់ឈ្មោះថា Badgi ។ ជីវិត​វា​និង​ឆ្កែ​នេះ​បាន​លុបចោល​ភាព​ឯកោ​ទាំងសងខាង ។​

Badgi តែង​ដើរ​ជាមួយ Rommel ដើម្បី​ប្រកប​របរ​សុំទាន ។ រាល់​ពេល​បាន​ចំណីអាហារ Rommel តែ​ចែករំលែក​អាហារ​រួច​បរិភោគ​ជាមួយគ្នា ។ ហាក់ដូចជា​ការ​តបស្នង Badgi តែង

​ការពារ​ម្ចាស់​វា​រាល់ពេល​ដែល​ក្មេង​អនាថា​ដទៃ​ទៀត​មក​គំរាម​សំឡុត ។ ពេលយប់​ពួកវា​ទាំង​ពីរ​ដេក​ឱប​គ្នា​តាម​សំ​យ៉ាប​ផ្ទះ ឬ​ទីកន្លែង​ដែល​ពុំ​ត្រូវ​គេ​បណ្តេញ ។​

​ពិត​ណាស់​ពេល​នេះ ពួក​វា​រស់នៅ​ដោយ​ពឹងពាក់​គ្នា ហើយ​លែង​រង​ទទួល​ភាព​ឯកោ​កណ្តោចកណ្តែង​ទៀតហើយ ។ ពេលវេលា​កន្លងផុត​ទៅ​វា​ទាំងពីរ​ក៏​ពេញចិត្ត​ទទួល​ជីវភាព

​បែបនេះ ។​

​របត់​ជីវិត​វា​បាន​មកដល់​ក្រោយ​ពេល​ដែល​នាង Maria Kabs ដែល​តែង​សង្កេត​តាមដាន​ជីវិត​ពួកវា​ទាំងពីរ បាន​ថតរូប សាកសួរ​ព័ត៌មាន រួច​បង្ហោះ​រូបភាព និង​សាច់​រឿង​របស់ Rommel

និង Badgi ឡើង​លើ​គេ​ទំព័រ​ហ្វេ​សបុ​ក​របស់​នាង ស្មាន​ពុំ​ដល់​ថា​រឿងរ៉ាវ​ដ៏​តូច​រវាង​ក្មេង​ម្នាក់​និង​ឆ្កែ​មួយ​ក្បាល​បាន​ទាក់ទាញ​អារម្មណ៍ អាណិតអាសូរ ទាំង​នៅក្នុង​ស្រុក

ក៏ដូចជា​នៅ​បរទេស ។ ជំនួយ​ផ្សេងៗ​បាន​ផ្តល់​ឲ្យ​ក្មេងប្រុស​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ធ្វើឲ្យ​វា​អាច​ស្ពាយ​កាតាប​ចូល​សាលារៀន ដោយ​មាន​ក្រុមគ្រួសារ​តូច​មួយ​ជា​បង្អែក ។

ប្រាកដ​ណាស់​ក្នុងនោះ​ក៏​មាន Badgi មិត្តភក្តិ​កម្សត់កម្រ​របស់​វា​ផងដែរ ។​

​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ យើង​គ្មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​យក​នូវ​អាស័យដ្ឋាន​ចាប់កំណើត​ណាមួយ​ឡើយ ប៉ុន្តែ​ពេល​ដឹងក្តី​យើង​មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​ពី​របៀប​ធ្វើឲ្យ​ជីវិត

​ដែល​វេទនា​បានធូ​ស្រាល​ជាង​មុន ។ កុំ​អស់សង្ឃឹម​អ្នក​ត្រូវ​ដឹងថា នៅ​គ្រប់​ទីកន្លែង តែង​មាន​បំណែក​ជីវិត​ដែល​វេទនា​ជាង​យើង ហើយ​វា​នឹង​ធ្វើឲ្យ​យើង​ទទួល​អារម្មណ៍ថា យើង

​ពិតជា​មាន​សំណាង​ជាងគេ ៕ ចន្ទ្រា​

spot_img
×