Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​វៀតណាម​៨​នាក់ រកស៊ី​កាត់សក់ ម៉ាស្សា ម្តុំ​ផ្សារ​ថ្មី​២ ត្រូវ​ឃាត់ខ្លួន​

​ភ្នំពេញ ​៖​ ជនជាតិ​វៀតណាម ដែល​សុទ្ធតែ​ជា​ស្ត្រី​សរុប​ចំនួន​៨​នាក់​ស្រី ដែល​បាន​និង​កំពុង​រក​ស៊ី​កាត់សក់ ម៉ាស្សា ម្តុំ​ផ្សារ​ថ្មី​២ នៅ​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​នគរបាល​ជំនាញ ចុះ​ធ្វើ​ការត្រួតពិនិត្យ និង​ឃាត់ខ្លួន ។​

​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៥០​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក វង្ស ខេមរា ជា​នាយរង​ការិយាល័យ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ ដូនពេញ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន និង​ធ្វើ​ការខុសច្បាប់​ស្ថិតនៅ ហាង​កាត់សក់ និង​ម៉ាស្សា តាម​បណ្តោយ​ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ពិនិត្យឃើញ មាន​ជនជាតិ​វៀតណាម សរុប​ចំនួន​៨​នាក់​ស្រី ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×