Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំ.លោភទៅលើកូនសិស្សខ្លួនឯង អាយុ ១៥ ឆ្នាំ បានសម្រេចជាច្រើនដង រួចថតវីដេអូ ដើម្បីទុកគំរាម

spot_img

ខេត្តកំពង់ឆ្នាំង៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួន នាយករងវិទ្យាល័យមួយនៅ ខេត្តកំពង់ឆ្នាំងម្នាក់និង បញ្ជូនគាត់ទៅឃុំខ្លួនគាត់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ រំ.លោភសេព.សន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិ.ង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសន្លប់ រួចចាប់រំលោភទៅលើជនរងគ្រោះ ត្រូវជាកូនសិស្ស បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្ត នៅភូមិ សាលាលេខប្រាំ ឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២២ ដល់ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក នូ ដារ៉ា បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ។

បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះមាន អាយុ ១៥ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យ បានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំ.លោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញ សេចក្តីសុខរបស់ខ្លួននៅលើកក្រោយៗទៀត។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” រំ.លោភសេព.សន្ថវៈ និង ផលិត ចែកចាយរូបភាព អាសអាភាសលើកុមារ តាមមាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើជួញដូរផ្លូវភេទ និងបទ ហិ.ង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ជនរងគ្រោះម្នាក់ ពីបទ រំ.លោភសេព.សន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិង្សាដោយចេតនា ។

បច្ចុប្បន្ននេះ ជនត្រូវចោទ លោក ង៉ែត សុខខេង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ឆ្នាំង ជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×