Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​កម្ពុជា-វៀតណាម បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​តាម​តំបន់​ព្រំដែន​

​តាកែវ​៖ ថ្លែង​នៅក្នុង​សន្និបាត​បូក​សរុប​សភាពការណ៍​និង​លទ្ធផល​សហប្រតិបត្តិកា​រ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០១៨ និង​លើក​ទិសដៅ​សហប្រតិបត្តិការ​រវាង​នគរបាល​ខេត្ត​អាង​យ៉ាង ប្រទេស​វៀតណាម និង​នគរបាល​ខេត្តតាកែវ នគរបាល​ ខេត្ត​កណ្តាល ប្រទេស​កម្ពុជា នៅ​សាលប្រជុំ​នៃ​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង នា​ថ្ងៃ​ទី ២៩ ខែមិថុនា ២០១៨​នេះ ស្នងការ​នគរបាល​ខេត្ត​ទាំង​បី ខេត្តតាកែវ ខេត្ត​កណ្តាល និង​ខេត្ត​អាន​យ៉ាង បាន​ឯកភាពគ្នា​លើក​កិច្ចសហប្រតិបត្តិការ ដែល​បាន​អនុវត្តកន្លង មកនេះ ហើយ​ក្នុងនោះ ស្នងការ​នគរបាល​ខេត្ត​ទាំង ៣ បាន​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​លើ​យន្តការ​ចំនួន ៥​ចំណុច​សំខាន់​បន្ថែមទៀត ដែល​ត្រូវ​អនុវត្ត​បន្ត ក្នុងនោះ ចំណុច​ទី​០១ ត្រូវ​ផ្លាស់ប្តូ​រ​ពត័មាន​អំពី​សភាពការណ៏​ពាក់ព័ន្ធ​ដល់​ការងារ​បង្ក្រាប បទល្មើស ធានា​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ខ្សែ​បន្ទាត់​ព្រំដែន សកម្មភាព​ភេរវកម្ម បទល្មើស​ឆ្លងដែន បទល្មើស​គ្រឿងញៀន និង​បទល្មើស​ជួញដូរ​មនុស្ស អោយបាន​រហ័ស​។ ចំណុច​ទី​០២ នៅពេល​មាន​បទល្មើស​កើតឡើង​ភាគី​ទាំងសងខាង​ត្រូវតែ​រាយ​ការណ៍​អោយ​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​អោយបាន​ទាន់ពេវេលា ។ ចំណុច​ទី​០៣ ស្រុក​នៅ​ជាប់​ព្រំដែន បង្កើន​នៅ​កិច្ចសហប្រតិបត្តិការ លើ​ការ​ល្បាត ត្រួតពិនិត្យ លើ​ខ្សែ​បន្ទាត់​ព្រំដែន ។ ចំណុច​ទី​០៤ ភាគី​ទាំងពីរបន្ត​ជម្រុញ​ការងារ​ឃោសនា​អប់រំ​ប្រជាជន គោរព​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ នៅពេល​ឆ្លងកាត់​ព្រំដែន និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាជន​ទាំង​សងខាង​បាន​ទៅ​សួរសុខទុក្ខ​បងប្អូន និង​ទេសចរណ៍​ចេញចូល ផ្លាស់ប្តូរ​ទំនិញ​ជាដើម ។ ចំនុច​ទី ០៥ បន្ត​ធ្វើ​សេនាធិការ​ជូន​ដល់​ថ្នាក់​ខេត្ត ដើម្បី​ស្នើ​ដល់​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ជម្រុញ​ការចរចារ ដើម្បី​ឆាប់​បាន​សម្រេច​ការងារ​បោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​សន្និបាត​បូកសរុប​និង​វាយតម្លៃ​សភាពការណ៍ ៦​ខែ​ដើមឆ្នាំ​២០១៨​នេះ គឺ​មាន​ការចូលរួម ពី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អៀ​វ ចម្រើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល រួម​ជាមួយ​ក្រុម​ការងា​រ និង​លោក​ឧត្តមសេនីយ័ត្រី ប៊ុយ ប៊ែ​ទឺ ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង ។​

ជា​កិច្ចបញ្ចប់​នៅ​ក្នុង​អង្គសន្និបាទ​នេះដែរ លោក ប៊ុយ ប៊ែ​ទឺ ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង បាន​លើកឡើង​នូវ​សកម្មភាព​បទល្មើស​ជាច្រើន​ដែល​កើតមាន​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំនេះ គឺ នៅ​មាន​ភាពស្មុកស្មាញ​ច្រើន ព្រោះ​រាល់​បណ្តា​បទល្មើស​ព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធ​ដឹកជញ្ជូន​ស្ករ មាស រូបិយប័ណ្ណ​បរទេស គឺ​នៅតែ​បន្ត​កើតមាន​ឡើង មិនតែប៉ុណ្ណោះ ក្នុងនោះ​ក៏​មាន​មុខសញ្ញា​ជ្រុលនិយម​មួយចំនួន​តែងតែ​នាំ​គ្នា​មក​តំបន់​ព្រំដែន​ដើម្បី​ថតរូប វីដេអូ ដើម្បី​ឃោសនា​មួលបង្កាច់​លទ្ធផល​កិច្ចការ​បោះបង្គោល​ព្រំដែន ។​ ​ទៅ​ថ្ងៃ​ខាង​មុខ​គឺ​យើង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​រាងរហូត ៕ តាកែវ​

 

×