Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ព្យុះ​រិះគន់ រឿង​ព្យាបាល​ព្រះសង្​ឃ ដ៏​មិន​សមរម្យ គ្រូ​ស្រីបារ​មី​អង្គ នី ចេញមុខ​ឆ្លើយតប ពិសេស​ផ្តាំ​ទៅអ្នក​ទើស​ថា…

កាលពីពេលថ្មីៗនេះ វីដេអូបង្ហាញសកម្មភាពគ្រូស្រីម្នាក់ ដែលហាក់មានបារមីខ្លាំងពូកែប្រៀបដូចគ្រូពេទ្យទេវតា ព្យាបាលជំងឺដល់ព្រះសង្ឃមួយអង្គ និងសូម្បីអះអាងថា ឲ្យតែមានជំងឺមិនថាអំពើពំពាន់ ចង់មកព្យាបាល គឺចំណាយពេលតែត្រឹម ១០ ទៅ១៥ នាទី នឹងជាសះស្បើយភ្លាមៗ បានបង្កការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនដែលមិនជឿលើគ្រូបារមីបោកប្រាស់តាម Online សម័យឥឡូវសោះឡើយ។

តែអ្វីដែលធ្វើឲ្យមហាជនហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់មិននឹកស្មានថា ព្រះសង្ឃមួយអង្គនោះ ខ្លួនជាអ្នកបួសប្រតិបត្តិតាមវិន័យព្រះពុទ្ធ មិនគួរណាទៅក្រាប ឲ្យគ្រូបារមីចម្លែកៗបែបនេះ សូត្រផ្លុំព្យាបាលជំងឺដ៏មិនសមរម្យ រហូតដល់ថ្នាក់មហាជនដាក់ឲ្យធ្ងន់ៗថា​ «ភូតនៅនិងហោ ចោរនៅនិងជាង, មីឆ្កួតជួបអាឆ្កួតត្រូវគ្នាម៉ង»។

ទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជន នាំគ្នាផ្ទុះការរិះគន់ផ្អើលពេញបណ្តាញសង្គម ស្រាប់តែគ្រូស្រីបារមីរូបនេះដែលមានឈ្មោះថា អានី នៅភូមិអូរឫស្សីទី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានចេញវីដេអូឆ្លើយតបទៅកាន់អ្នករិះគន់ ឲ្យបានដឹងថា ខ្លួនជាអង្គនេះ ធ្លាប់បានព្យាបាលដល់ព្រះសង្ឃជាច្រើនរួចហើយ និងថា ព្រះសង្ឃនោះ មានជំងឺឈឺជង្គង់ ឈឺចង្កេះ ប្រចាំកាយច្រើនឆ្នាំហើយ ប៉ុន្តែ ពេទ្យមើលមិនជា ក៏មកពឹងខ្លួនឲ្យជួយមើលជំងឺ។ គ្រូស្រីបារមីរូបនេះ ក៏បានសួរថា តើព្រះសង្ឃ មិនមែនជាមនុស្សឬ? និងសួរយ៉ាងចាក់ដោតថា បើខ្លួនមិនថត តើអស់លោកអ្នកទើសហ្នឹង ម៉េចដឹងថា ខ្លួនអាចព្យាបាលជំងឺ សូម្បីរហូតដល់ព្រះសង្ឃទៅ!។

ដោយឡែក ឆើ្លយតបទៅកាន់ព្រះសង្ឃមួយអង្គ ដែលសម្តែងការហួសចិត្ត ទៅនឹងវិធីដោះអំពើអំពាន់នេះ ដោយថា គ្មានគ្រូណាគេធ្វើអ៊ីចឹង! គ្រូស្រីរូបនេះ បានផ្តាំទៅបែបនេះថា បើតេជគណឯងមិនចេះទេ តេជគណឯងនៅឲ្យស្ងៀមទៅ កុំពូកែទើស ឈឺឆ្អាលតែពីរឿងគេពេក និងសូម្បីប្រដៅថា ខ្លួនជាព្រះសង្ឃ គេគោរពប្រតិបតិ្តណាស់ មិនទើសពីរឿងអ្នកណាទាំងអស់។ ទោះយ៉ាងណា គេក៏មិនដឹងថា គ្រូស្រីនេះផ្ទុះកំហឹងទៅកាន់ព្រះសង្ឃអង្គមួយណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@dbshsb22726262

♬ សំឡេងដើម – អ្នកគ្រូ នី
×