ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តម៉ាកហាយឡែនឌ័រ ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រប៉ើង ធ្លាក់ទឹកប្រឡាយសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់តៃកុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី ០៩ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីប្រុសម្នាក់នៅកន្លែងកើតហេតុ សូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រូពាក់ផ្លាកលេខភ្នំពេញ 2 0-7956 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បម្រុងនឹងបត់ស្ដាំចូលទៅផ្ទះ ភ្លាមនោះដែរ ស្រាប់តែមានរថយន្តបង្កម៉ាកLexusRX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AV9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា ពីក្រោយទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រ ប៉ើងធ្លាក់ចូលក្នុងទឹកប្រឡាយ សំណាងល្អតៃកុងរថយន្តហាយឡែនឌ័រ បានបើកទ្វារចេញឡើងចេញមកលើគោករួច គ្រាន់តែរងរបួសស្រាល ចំណែកឯរថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង រីឯតៃកុងត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុខាងលើមន្ត្រីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ក៏បានចុះមកដល់រួចឲ្យភាគីទាំងសងខាងរួមគ្នា ដោយភាគីម្ចាស់រថយន្តបង្កម៉ាក lexus RX330 ព្រមសងសំណង់ទៅលើរថយន្តហាយឡែនឌ័រ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ រក្សាសិទ្ធិដោយ ៖ សា មេត