Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មុខសញ្ញា​វាយ​ប្លន់​ម៉ូតូ​៦​នាក់ ត្រូវ​នគរបាល បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ មុខសញ្ញា​លួច​មាន​ស្ថាន​ទម្ងន់​ទោស ក្នុងករណី​វាយ​ប្លន់​យក​ម៉ូតូ​៦​នាក់ រួម​និង​វត្ថុតាង ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​មុខសញ្ញា​វាយ​ប្លន់​ម៉ូតូ​៦​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​បុរី កម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​។ ចំណែក​បក្ខពួក​ម្នាក់ ដែល​កំពុង​គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​តាម​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន ឲ្យខាងតែបាន​។​

​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ថា​ក្រុម​ជនសង្ស័យ​បាន​វា​យ​ប្លន់​យក​ម៉ូតូ​ម៉ាក​Suzuki nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-8684 នៅ​ចំណុច មុខ​ស្ថានីយ៍​ចាក់​សាំង​តេលា ផ្លូវ ៣៧១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ពី​ជនរងគ្រោះ​ឈ្មោះ ស្រី មុំ ភេទ​ស្រី អាយុ​៣៦ ឆ្នាំ មុខរបរ​លក់​ខោអាវ មាន​ទីលំនៅ​ផ្ទះ​លេខ​24M ផ្លូវ​បុរី ហុក​ឆេង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បន្ត​ថា​ជ​ន​សង្ស័យ ទាំង​០៦​នាក់ មាន​ទី​១-​ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្វា ភូមិ​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ​មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​), ទី​២-​ឈ្មោះ យឹម ចិ​ត្រា ហៅ ប​យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អាសយ័ដ្ឋា​នបច្ចុប្បន្ន​ភូមិ​បុរីក​ម្មករ ផ្លូវលំ សង្កាត់​ដង្កោ​ខណ្ឌ ដង្កោ​(​មាន​ផ្ទុក​សារធាតុ​ញៀន​), ទី​៣-​ឈ្មោះ យឹម ពុទ្ធី ហៅ ថ្ម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុរី​កម្មករ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ​(​មាន​ផ្ទុក​សារធាតុ​ញៀន​), ទី​៤-​ឈ្មោះ ជា វាសនា ហៅ ស្នា​+​ឆាង ភេទ​ប្រុស​អាយុ​២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អាស័យដ្ឋាន​បច្ចុប្បន្ន​ ​ភូមិ​បុរី​កម្មករ ផ្លូវលំ សង្កាត់​ជើងឯក ខណ្ឌ ដង្កោ​(​មាន​ផ្ទុក​សារធាតុ​ញៀន​), ទី​៥-​ឈ្មោះ ម​នោ ស៉ីណា ហៅ ស៉ីណា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ជាងកាត់សក់ អាសយ័ដ្ឋា​នបច្ចុប្បន្ន ភូមិ​ហា ផ្លូវលំ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​(​មាន​ផ្ទុក​សារធាតុ​ញៀន​)​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៥​និង​៣០​នាទី ទើប​កម្លាំង​ការិយាល័យ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ម៉ាប់ ចាន់​ធួន ភេទ ប្រុស អាយុ ១៨​ឆ្នាំ អាស័យដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ធ្វើ​ការសាកសួរ​តាម​ជំនាញ​ជនសង្ស័យ​ទាំង​០៦ នាក់​ខាងលើ បាន​សារភាព ថា ពួកខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង ម៉ាក Suzuki Nex ពណ៌ ស នៅ​ចំណុច មុខ​ផ្ទះ​ស្ថានីយ៍​ចាក់​សាំង​តេលា ផ្លូវ​៣៧១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ប្រាកដ​មែន​។ ហើយ​ក្រោយពេល​ប្លន់​ម៉ូតូ​ម៉ាក Nex ខាងលើ​បាន​សម្រេច គឺ ឈ្មោះ ប៉ា​លី ភេទ ប្រុស (​គេចខ្លួន​) ជា​អ្នក​យក​ទៅ​លក់ អោយឈ្មោះ ឌី​(​គេចខ្លួន​) ភេទ ប្រុស អាយុ ប្រហែល ២៨ ឆ្នាំ​(​មិន​ស្គាល់​អាស័យដ្ឋាន )​។​

​សម្ភារៈ​ដកហូត រួម​មានៈ​ម៉ូតូ​០៣​គ្រឿង ម៉ាក​C-110 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BO-9475 លេខ​តួ​+​ម៉ាស៉ីន​8016066, ម៉ូតូ​ម៉ាក គុប មូល ពណ៌ ប្រផេះ គ្មាន​ស្លាក​លេខ លេខ​តួ​:3020117 លេខ​ម៉ាស៉ីន​:4337087, ម៉ូតូ ម៉ាក គុប​ជ្រុង ពណ៌ ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1L-3022, ស្លាក​លេខ​ម៉ូតូ ចំនួន ០២​បន្ទះ កំពត 1K-0175 និង​មួយ​បន្ទះ​ទៀត ភ្នំពេញ 1-GU-8684 (​ស្លាក​លេខ​ម៉ូតូ​ជនរងគ្រោះ​), ដាវ​កែច្នៃ​ចំនួន ០៥​ដើម​, ចង្អើរម៉ូតូ​ចំនួន​០៤, បណ្ណ​សម្គាល់​ម៉ូតូ​ចំនួន​០៤ និង​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Nex ពណ៌ ស​+​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-6161 (​ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​ខាងលើ​)​។ បក្ខពួក​សេសសល់ ០២​នាក់ ១-​ឈ្មោះ ប៉ា​លី (​គេចខ្លួន​) និង​២-​ឈ្មោះ ឌី​(​គេចខ្លួន​) ៕ ​ដោយ​៖​កូឡាប​

spot_img
×