Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ខែ​ឆ្នាំ​២០១៨ បង្ក្រាប​គ្រឿងញៀន ជិត​៤​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជិត​៨​ពាន់​នាក់ ដកហូត​សារធាតុ​ញៀន ជាង​២៤៤​គីឡូក្រាម​

spot_img

​ភ្នំពេញ ​៖ នៅ​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ទូទាំង​ប្រទេស បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​​បាន​ជិត​៤​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជិត​៨​ពាន់​នាក់ ដកហូត​សារធាតុ​ញៀន គ្រប់​ប្រភេទ​ជាង​២៤៤​គីឡូក្រាម និង​១៩៩​កញ្ចប់​​កញ្ឆា​ក្រៀម​ជាង​២៥​គីឡូក្រាម និង​១២៥.៣៤៣​ដើម សម្ភារៈ​ចាប់​យក​មាន រថយន្ដ​៤៥​គ្រឿង ម៉ូតូ​១០៥១​គ្រឿង ទូរស័ព្ទ​២៨២១​គ្រឿង​​ជញ្ជីង​១០៨​គ្រឿង អាវុធខ្លី​១៤​ដើម អាវុធ​វែង​១០​ដើម​។​

​របាយការណ៍​លទ្ធផល​បង្ក្រាប​គ្រឿងញៀន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់​នៅ​កម្ពុជា បានឲ្យដឹងថា​ ​លទ្ធផល​អនុវត្តន៍​ច្បាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ បង្ក្រាប​សរុប​៣៩៨៩​ករណី ឃាត់ខ្លួន​៧៩១៧​នាក់​ (​ស្រី​៧០៧​នាក់​) ក្នុង​ជនបរទេស​១៣៥​នាក់ (​ស្រី​២៨​នាក់​) មាន​១៤​សញ្ជាតិ​។ ដោយ​ក្នុង​នោះ ករណី​ជួញដូរ រក្សាទុក កែច្នៃ​ ចាត់ចែង​ដាំ​ដុះ​មាន​ចំនួន ២៥៨៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៤៦១៨​នាក់ (​ស្រី ៥០១​នាក់​)​។ ករណី​ប្រើប្រាស់​ចំនួន ១៤០៦​ករណី​​ឃាត់ខ្លួន ៣២៩៩​នាក់ (​ស្រី ២០៦​នាក់​) និង អនុវត្ដ​ដីកា មាន​ចំនួន​១៣៣​ដីកា ឃាត់​១២៨​នាក់ (​ស្រី​៦​នាក់​)​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×