Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនម្ចាស់ហាងជំនោរបឹងលាភ និង KTV 168 ពីបទផ្ដល់ទីតាំងសម្រាប់ធ្វើបេស្យាចារ្យ បម្រើផ្លូវភេទលើអនីតិជិន

spot_img

កណ្តាល : សមត្ថកិច្ចឃាត់ខ្លួនថៅកែហាង ជំនោរបឹងលាភ ពាក់ព័ន្ធទៅនឹងករណីផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ (បម្រើផ្លូវភេទលើអនីតិជនអាយុក្រោម ១៥ឆ្នាំ)។ នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ និងការិយាល័យជំនាញប្រឆាំងការជួញដូរ! ធ្វើការស្រាវជ្រាវ បង្ក្រាបករណី “ករណីការផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ” ដែលកើតហេតុនៅថ្ងៃទីពុំចាំ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនុចអាហារដ្ឋាន និងខារ៉ាអូខេយីហោ ជំនោបឹងលាភ168 ភូមិ ទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធជាម្ចាស់ហាង ខាងលើ គឺបន្ទាប់ពីមានបណ្តឹងរបស់ក្មេងស្រីវ័យ១៤ឆ្នាំជាអនីតិជន ប្តឹងពីបទបញ្ឈប់បុគ្គលិកមិនបើកប្រាក់ខែ ជេរប្រមាថ បង្ខំឲ្យបំរើផ្លូវភេទ បៀតបៀនកេរ្តិ៍ខ្មាស ជួញដូរផ្លូវភេទ និងឃាត់បិតសិទ្ធិមិនឲ្យចេញក្រៅ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវ និងបានរកឃើញថាម្ចាស់ហាង KTV ពីរនាក់ប្តីប្រពន្ធ ខាងលើពិតជាបានផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ (បម្រើផ្លូវភេទ)។

ជនរងគ្រោះមានចំនួន០៣នាក់ ជាអនីតិជនចំនួន០២នាក់៖ ១-ឈ្មោះ ក.ឈ.អ ភេទ ស្រី អាយុ១៤ឆ្នាំ ០៣ខែ ១៧ថ្ងៃ (មានសំបុត្របញ្ជាក់កំណើត) ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅ ភូមិ កន្ទួតគងកាង ឃុំ ថ្នល់ថ្មី ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ ២-ឈ្មោះ វ.ស.ន ភេទ ស្រី អាយុ ១៤ ឆ្នាំ ០៦ ខែ (មានសំបុត្របញ្ជាក់កំណើត) មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ ៣៨ ឃុំ លើកដែក ស្រុក ស្អាង ខេត្ត កណ្តាល។
៣-ឈ្មោះ ឡ.ស.ផ ហៅ ស្រីភា ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិស្រែក្រសាំង ឃុំ ពពក ស្រុក ស្ទោង ខេត្ត កំពង់ធំ បច្ចុប្បន្នអ្នកទាំង០៣នាក់ខាងលើ ស្នាក់ក្នុងអាហារដ្ឋាន និងខារ៉ាអូខេយីហោ ជំនោបឹងលាភ168 ភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ ០២នាក់ ១-ឈ្មោះ ជុំ ជឿន ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ 168 ។ ២-ឈ្មោះ ងិន សុខន ភេទ ស្រី អាយុ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ 168 មានទីលំនៅភូមិ ទួលព្រិច ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅតុលាការខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ដែរថា នារីរងគ្រោះជាអនីតិជនទាំងនោះ ទទួលបានការឧបត្ថម្ភគាំទ្រផ្នែកការពារផ្លូវច្បាប់ ពីអង្គការមេត្រីអន្តរជាតិ AIM ដែលមានលោក ស៊ឹម រិទ្ធីយ៉ា ប្រធានក្រុមស៊ើបអង្កេត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្មេងៗរងគ្រោះ ថែម ទាំងបានផ្តល់នូវថវិកាមួយចំនួន សម្រាប់ការធ្វើដំណើរវិលទៅស្រុកកំណើតជួបជុំគ្រួសារ។

ក្មេងស្រីដែលរងគ្រោះទាំងនោះ សព្វថ្ងៃនេះមានជីវភាពខ្វះខាតយ៉ាងខ្លាំង ទើបសម្រេចចិត្តមករកការងារធ្វើ ដើម្បីបានលុយផ្តល់ឲ្យគ្រួសារ តែជាអកុសល មានសំណាងមិនល្អ ត្រូវបានថៅកែឲ្យទៅបម្រើការងារផ្លូវភេទ ដោយឲ្យដេកជាមួយភ្ញៀវ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×