ស្ត្រីម្នាក់ដែលបំផ្លាញរបស់របរទ្រព្យសម្បត្តិ នៅក្នុងហាងកែសម្ផស្សមួយ នៅក្នុង Missouri ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃ បន្ទាប់ពីវីដេអូឃ្លាំមើលនៃហេតុការណ៍នេះ ត្រូវបានចែករំលែកលើអនឡាញ ។
ប៉ូលីស Hazewood បានឆ្លើយតបចំពោះការខលមួយ ដែលពួកគេទទួលបាននៅថ្ងៃទី២២ ខែមិថុនា ទាក់ទងនឹងស្ត្រីម្នាក់ដែលបានបំផ្លិចបំផ្លាញហាងកែសម្ផស្សមួយឈ្មោះថា “Happy Nails Salon” នៅផ្លូវ Howdershell ៦៨២១ នៅ Hazelwood, Missouri ។ នេះបើយោងតាមការបង្ហោះរបស់នាយកដ្ឋានប៉ូលីស Hazelwood ។
ដោយពុំពេញចិត្តនឹងសេវាកម្មរបស់ហាង Happy Nails Salon ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា ក៏ចាប់ផ្តើមវាយបំផ្លាញរបស់របរមួយចំនួនឡើងរាយប៉ាយនៅក្នុងហាងនោះ និងរុញទូដាក់ថ្នាំក្រចក ។
វីដេអូឃ្លាំមើលបង្ហោះលើ Facebook បានបង្ហាញពីទិដ្ឋភាពផ្សេងៗ នៃហេតុការណ៍នេះ ។
ម្ចាស់ហាង Happy Nail Salon ឈ្មោះថា Sara Nguyen បានសរសេរនៅលើហ្វេសប៊ុកថា៖ «នាងត្រូវបានផ្តល់ជូននូវការជួសជុល ឬ សំណង ប៉ុន្តែ នាងនៅតែពុំពេញចិត្តនឹងជម្រើសនេះទេ ។ នាងចង់បានរបស់របររបស់នាងថ្មីឡើងវិញ ជាមួយសំណង» ។ ហេតុនេះ នាងក៏បានទាក់ទងទៅប៉ូលីស ដើម្បីដោះស្រាយបញ្ហានេះ ៕ ចន្ទី