ស្របពេលកំពុងទទួលបានភាពល្បីល្បាញខ្លាំង ស្រាប់តែមុននេះ តារាចម្រៀងគ្រាប់ពេជ្រក្នុងផលិតកម្មថោន លោក ខេម បានបង្ហោះសារដ៏សោកសៅបំផុតមួយ ដែលអានហើយស្ទើរតែហូរទឹកភ្នែក ។ នៅក្នុងសារ លោក ខេម បានសម្ដែងពីសោកស្ដាយយ៉ាងខ្លាំង ខណៈដែលលោក កំពុងទទួលបានភាពជោគជ័យក្នុងជីវិត តែបែជាមិនមានវត្តមានរបស់លោកឪពុក ដែលលោកបានទទួលមរណៈកាលទៅលោកខាងមុខបាត់ទៅហើយ ។
ខេម បានសរសេរយ៉ាងដូច្នេះថា «បើពុកឃើញកូនពេលនេះ រឺក៏ពុករស់ដល់សព្វថ្ងៃកូនជឿថាពុកពិតជាសប្បាយចិត្តមិនខានទេ ខ្ញុំមិនដែលឃើញពុកខ្ញុំពេលគាត់នៅមានជីវិតគាត់រស់ក្នុងភាពសុខស្រួលមួយដងណាទេ ជីវិតពុកខ្ញុំគាត់លំបាកណាស់ មើលចុះសូមបីតែរូបថតពុកមួយសន្លឹកដែលកូនកូនមានក៏មិនបានល្អប្រសើរដូចគេដូចអែងដែរ តែពុកពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ នឹកពុកណាស់ » ៕ សាវុធ