វីដេអូមួយដែលត្រូវបានបង្ហោះឡើងលើបណ្តាញ Facebook បង្កឲ្យមហាជនជាច្រើនផ្ទុះកំហឹងជាខ្លាំង នាពេលកន្លងមកនេះ វានៅតែទទួលការចាប់អារម្មណ៍ និងចែករំលែកជាថ្មីៗនេះ ចំពោះទង្វើរបស់កងកម្លាំងសណ្តាប់ធ្នាប់ទីក្រុងមួយ ក្នុងប្រទេសចិន ដែលបានប្រើ «ធម៌ក្តៅ» មកលើពួកអាជីវករលក់ដូរលើចិញ្ចើមផ្លូវដែលត្រូវបានហាមឃាត់លក់ដូរ ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញប៉ូលីសសណ្ឋាប់ធ្នាប់ក្រុងម្នាក់ ដែលប្រដាប់ដោយដំបងមួយ បានដើរវាយកម្ទេចអ៊ីវ៉ែអ៊ីវ៉ាន់លក់ដូររបស់អាជីវករ ស្ថិតនៅលើចិញ្ចើមផ្លូវគ្មានប្រណីដៃឡើយ ហើយខណៈពេលនោះផងដែរ ក៏គ្មានឃើញក្រុមអាជីវករណាម្នាក់ហ៊ានចេញមុខមកតតាំងជាមួយ«បងធំក្រុង»ម្នាក់នោះឡើយ ។
នៅក្នុងវីដេអូ គេបានឃើញអាជ្ញាធរក្នុងតំបន់ជាច្រើននាក់ ដែលប្រដាប់ដោយញញូរនៅនឹងដៃ បាននាំគ្នាវាយកម្ទេចរបស់របរ នៅតាមតូបលក់ម្ទេស, តូបលក់ត្រី និងតូចលក់ដូរសាច់ ចំណីអាហារដទៃៗទៀត ក៏ត្រូវវាយកម្ទេចរាយប៉ាយដូចគ្នាផងដែរ ។ នេះជាលើកទី១ហើយ ដែលគេបានឃើញហេតុការណ៍ដ៏សាហាវបែនេះកើតឡើង ៕ ឧត្តម