Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្ដិមីយ៉ាន់ម៉ា ជះឥទ្ធិពលមិនល្អ ប៉ះពាល់ដល់មុខមាត់ប្រជាជាតិអាស៊ាន

spot_img

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោ សាន់ស៊ូជី (Aung San Suu Kyi) ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឡើង ដោយពួកឧត្ដមសេនីយ៍ កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រយុទ្ធគ្នាយ៉ាងសាហាវស្ទើរគ្រប់ រដ្ឋ ហើយវិបត្ដិនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់មុខមាត់របស់ប្រជាជាតិអាស៊ាន។

សារព័ត៌មានរបស់កាណាដា BNN បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា វិបត្តិមនុស្សធម៌ ដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែប៉ះពាល់យ៉ាងខ្លាំង ដល់ភាពជឿជាក់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) ដែលជាស្ថាប័នដ៏ធំបំផុតមួយ នៅក្នុងតំបន់ មានគោលបំណង កសាងប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ ឱ្យរឹងមាំ។

រហូតមកដល់ពេលនេះ ប្រជាជនភូមា កំពុងតែអំពាវនាវ ដល់ប្រជាជាតិអាស៊ាន ជំរុញឲ្យមានសកម្មភាពច្រើនជាងមុន ដើម្បីចូលរួម ជាមួយនឹងបណ្ដាប្រទេសមហាអំណាចនានា នៅលើពិភពលោក នៅក្នុងការពិភាក្សាគ្នា អំពីបញ្ហាល្អ និង បញ្ហាដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមប្រភពជាច្រើន នៅក្នុងតំបន់ បានឲ្យដឹង ថា អាស៊ាន នៅតែមិនទាន់ មានយន្ដការណាមួយ ដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព។ អាស៊ាន បានបរាជ័យ នៅក្នុងការស្វែងរកដំណោះស្រាយដ៏យូរអង្វែង ជុំវិញវិបត្ដិ នៅមីយ៉ាន់ម៉ា ហើយវាបានបង្កឱ្យមានសំណួរដ៏ធំមួយ អំពីប្រសិទ្ធភាពរបស់ប្លុកមួយនេះ។

ស្របគ្នានេះដែរ ក៏មានប្រភព ជាច្រើនទៀត បានណែនាំ ថា អាស៊ាន ត្រូវតែប្រកាន់គោលជំហរសីលធម៌ ប្រឆាំងនឹងការជ្រៀតជ្រែក នៅក្នុងឥរិយាបថរបស់រដ្ឋជិតខាង ហើយប្រឆាំងនឹងការដាក់ទណ្ឌកម្ម។ ចំណែករដ្ឋជាសមាជិករបស់អាស៊ាន មានចំនួនពាក់កណ្ដាល មិនជឿលើការរៀបចំលទ្ធិប្រជាធិបតេយ្យ។ ដោយឡែក របបយោធាមីយ៉ាន់ម៉ា កំពុងតែអសមត្ថភាព ឬ មិនមានចេតនា គោរពតាមរូបមន្តចំនួន៥ចំណុចរបស់អាស៊ាន ទើបវាធ្វើឲ្យប៉ះពាល់ ដល់កិត្យានុភាពរបស់ប្លុកមួយនេះ។

មួយវិញទៀត អាស៊ាន បានបរាជ័យ នៅក្នុងការបរិហារ ទៅលើប្រទេសមីយ៉ានម៉ា។ បញ្ហានេះ បានបង្ហាញ ថា សមាគមអាស៊ាន មិនបានរៀបចំ ជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ា ទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ។ ចំណែកចំណាប់អារម្មណ៍ដ៏យូរអង្វែង បានលេចឡើង ត្រង់ថា អាស៊ាន ហាក់បីដូចជាខ្វះសុច្ឆន្ទៈ និង មធ្យោបាយសម្រាប់ផ្ដល់ពន្លឺក្តីសង្ឃឹម ដល់ការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រុមមន្ត្រីក្នុងតំបន់ នៅទីក្រុងយ៉ាំងហ្គោន បានសង្កត់ធ្ងន់ ទៅលើតម្រូវការរបស់អាស៊ាន នៅក្នុងការរក្សាទុកកេរ្តិ៍ឈ្មោះ និង មុខមាត់របស់ខ្លួន ហើយមិនត្រូវយកគំនិតរបស់អ្នកនៅខាងក្រោយ មកពាក់ព័ន្ធនឹងវិបត្តិមីយ៉ាន់ម៉ា នោះឡើយ។

បើតាមសមាគមជំនួយការសម្រាប់អ្នកទោសនយោបាយ ហៅកាត់ AAPP បានបញ្ចេញរបាយការណ៍របស់ខ្លួន ហើយត្រូវបានសារព័ត៌មានរបស់ភូមា The Irrawaddy យកមកចុះផ្សាយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ចំនួនជនស៊ីវិល ត្រូវបានសម្លាប់ ក្រោមកណ្ដាប់ដៃរបស់របបសឹកមីយ៉ាន់ម៉ា មានប្រមាណ ៣ ០០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានកុមារ ចំនួន៣០០នាក់ផងដែរ។

ភាគច្រើន នៃជនរងគ្រោះទាំងនោះ ត្រូវបានបាញ់សម្លាប់ នៅក្នុងអំឡុងការបង្រ្កាបយ៉ាងឃោរឃៅ និង ការធ្វើទារុណកម្ម នៅក្នុងមន្ទីរឃុំឃាំង។ ដោយឡែក ប្រជាជនមីយ៉ាន់ម៉ា ចំនួន១៩ ៧៣៩នាក់ ក៏ត្រូវបានចាប់ខ្លួន នៅក្នុងការតវ៉ាប្រឆាំងនឹងអំពីរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែនៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានជាង ១៥ ៨០០នាក់ នៅតែស្ថិតក្នុងការឃុំឃាំង ដោយខុសច្បាប់ ពីរបបយោធាមីយ៉ាន់ម៉ា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×